កែវ រំចង់៖ ឈឺ​ចិត្ត​ណាស់ ​ឃើញ ​ធឿន ធារ៉ា ​ចាញ់ ​

  • 2018-05-09 03:50:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​នៅ​ខេត្ត​បាត់ដំបង ​កែវ រំចង់ បាន​បញ្ជាក់​ថា​ខ្លួន​ឈឺ​ចាប់​ណាស់ ​នៅ​ពេល​ឃើញ ធឿន ធារ៉ា ​វៃ​ចាញ់​កីឡាករ​ថៃ ​ដែល​ជា​សិស្ស​ប្អូន​របស់ សែន ស្ថាន។

កែវ រំចង់ ​ដែល​ជា​អ្នក​ស្រលាញ់​គុន​ខ្មែរ និង​ជា​កីឡាករ​ប្រដាល់​វាយ​មិន​ចេះ​ខ្លាច​កីឡាករ​ណា​នោះ ​បាន​បញ្ជាក់​ថា​ខ្លួន​ពិត​ឈឺ​ចិត្ត​នៅ​ពេល​ឃើញ​អ្នក​ប្រដាល់​កម្ពុជា​ចាញ់។ មួយ​វិញ​ទៀត ​ការ​បរាជ័យ​នេះ ​បាន​ធ្វើ​ឱ្យ​សែនស្ថាន ​ឌឺ​ដង​ថែម​ទៀត​នោះ ​គឺ​កាន់​តែ​ធ្វើ​ឱ្យ រំចង់ ​មិន​អស់​ចិត្ត​ថែម​ទៀត។ កីឡាករ​កម្ពុជា​ដែល​ឡើង​សង្វៀន Thai Fight ​ច្រើន​លើក​នោះ ​បាន​បញ្ជាក់​ថែម​ទៀត​ថា ​ខ្លួន​ពិត​ជា​ចង់​ឱ្យ​មាន​ការ​ប្រកួត​ជាមួយ សែនស្ថាន ​ណាស់។ កែវ រំចង់ ​បញ្ជាក់​ថា​ខ្លួន​ចូល​ចិត្ត​កីឡាករ​ណា​ដែល​ឌឺ​ៗ​អីចឹង។

សូម​បញ្ជាក់​ថា ធារ៉ា ​ចាញ់​សន្លប់​ក្រោម​ថ្វី​ដៃ​របស់​កីឡាករ Kitti ​នៅ​សង្វៀន Max ​កាល​ពី​សប្ដាហ៍​មុន។ ​នេះ​ជា​ការ​សន្លប់​លើក​ទី​១​ហើយ​សម្រាប់​កីឡាករ​​ខ្មែរ​ដែល​ហ្វឹកហាត់​នៅ​ថៃ​ខាង​លើ។ មួយ​វិញ​ទៀត ​ការ​ចាញ់​នេះ ​ត្រូវ​បាន​ធារ់ា ​បញ្ជាក់​ថា​ខ្លួន​មិន​ស្រួល​ខ្លួន ​ហើយ​ក៏​មាន​បញ្ហា​ឈឺ​ដៃ​ផង​ដែរ ទើប​បណ្ដាល​ឱ្យ​ការ​វាយ​មិន​អស់​កម្លាំង។ ​ប្រសិន​បើ​មាន​ការ​ប៉ះ​គ្នា​ជា​លើក​ទី​២​វិញ ​កីឡាករ​វ័យ​១៩​ឆ្នាំ​របស់​កម្ពុជា ​រំពឹង​ដល់​៧០​% ​ថា​នឹង​អាច​យក​ឈ្នះ​វិញ​បាន៕

អត្ថបទ៖ មុន្នីរម្យ