“ស្នេហ៍ស្នង Summer Valentine” នាំមកនូវបទពិសោធន៍ទិញទំនិញ ពិសេសជាមួយការបញ្ចុះតម្លៃ ការឈ្នះរង្វាន់ធំ និងសកម្មភាពកម្សាន្តជាច្រើន ពីផ្សារទំនើប AEON MALL ទាំង ៣សាខា

  • 2026-08-07 14:22:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បីអបអរសាទរខែសីហា ជាខែនៃការចែករំលែកក្ដីស្រឡាញ់ និងបង្កើតអនុស្សាវរីយ៍ជាមួយមនុស្សជាទីស្រឡាញ់ ផ្សារទំនើប AEON MALL ទាំង ៣ សាខា បានរៀបចំកម្មវិធីប្រូម៉ូសិន “ស្នេហ៍ស្នង Summer Valentine” ចាប់ពីថ្ងៃទី ៧ ដល់ ២៣ ខែសីហា ឆ្នាំ២០២៦។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ជូនអតិថិជននូវបទពិសោធន៍ថ្មីក្នុង ការទិញទំនិញដ៏ពិសេស និងពោរពេញទៅដោយសកម្មភាពកម្សាន្ត និងឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ។

ក្នុងអំឡុងពេលកម្មវិធីប្រូម៉ូសិននេះ អតិថិជនអាចរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 50% ពីហាង ជាច្រើនដែលចូលរួម ដែលការផ្តល់ជូននេះមានតែនៅក្នុង ផ្សារទំនើបAEON MALL តែប៉ុណ្ណោះ។ មិនថាអ្នកកំពុងស្វែងរកសម្លៀកបំពាក់ កាបូប គ្រឿងអលង្ការ គ្រឿងលម្អ គ្រឿងសម្អាង ឬអំណោយសម្រាប់គូស្នេហ៍ ក្រុមគ្រួសារ និងមិត្តភក្តិជាទីស្រលាញ់ នេះគឺជាឱកាសដ៏ល្អសម្រាប់ការទិញទំនិញក្នុងរដូវកាលនេះ។

លើសពីការផ្ដល់ជូនពិសេសនេះ ផ្សារទំនើបAEON MALL ក៏មានការរៀបចំកម្មវិធី “ស្នេហ៍ស្នង Summer Valentine Lucky Draw” ផងដែរ។ អតិថិជនដែលចំណាយអស់ចាប់ពី 20 ដុល្លារឡើងទៅ ក្នុងមួយវិក្កយបត្រ នៅហាងដែលមានក្នុងផ្សារទំនើប AEON MALL Phnom Penh, AEON MALL Sen Sok City និង AEON MALL Mean Chey នឹងទទួលបាន សន្លឹកឆ្នោត ១ សន្លឹក ដើម្បីចូលរួមផ្សងសំណាង ដែលរង្វាន់ធំរួមមាន ដំណើរកម្សាន្តទៅកោះអភិជន ២យប់ ៣ថ្ងៃ សម្រាប់ អតិថិជន៦គូ សំបុត្រកុនVIP និងការញ៊ាំអាហាពេលល្ងាចដ៏រ៉ូមែនទិកចំនួន ១៥គូ។ ចំណាយកាន់តែច្រើន នឹងមានឱកាសឈ្នះរង្វាន់កាន់តែច្រើន។

ជាពិសេស នៅរៀងរាល់ចុងសប្ដាហ៍ ផ្សារទំនើបAEON MALL នឹងមានរៀបចំសកម្មភាពកម្សាន្តសប្បាយៗជាច្រើន ដើម្បីឱ្យកម្មវិធី “Summer Valentine” កាន់តែមានភាពរស់រវើកមួយកម្រិតទៀត។ អតិថិជនអាចរីករាយជាមួយកម្មវិធីរំភើបៗ ភ្ញាក់ផ្អើល បែបរ៉ូមែនទិក និងការបង្ហាញជូននូវទស្សនីយ៏ភាពដែលមិនធ្លាប់មានពីមុនមកនៅក្នុងផ្សារទំនើប គឺការរៀបចំបង្ហាញអំពី ពិធីអាពាហ៍ពិពាហ៍ប្រពៃណីខ្មែរ ដូចជាកម្មវិធី បុកល័ក្ខណ៍ ធ្វើធ្មេញ ការហែរជំនូន ជាវខាន់ស្លា បង្វិលពពិល និងពិធីសែនចងដៃជាដើម ។ បន្ថែមពីនេះទៅទៀត អតិថិជនមានឱកាសឈ្នះរង្វាន់ភ្លាមៗជាង 3000រង្វាន់រៀងរាល់ចុងសប្ដាហ៍ រួមមានប័ណ្ណបណ្ចុះតម្លៃពីហាងនានា និងរង្វាន់ធំខ្សែដៃមាសថែមទៀតផង។

ដូច្នេះ កុំឲ្យរំលងឱកាសដ៏ពិសេសនេះ! សូមអញ្ជើញមកទទួលយកបទពិសោធន៍ថ្មីៗ និងបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយមនុស្សជាទីស្រលាញ់របស់អ្នកនៅក្នុងកម្មវិធី “ស្នេហ៍ស្នង Summer Valentine” នៅផ្សារទំនើប AEON MALL ទាំង ៣ សាខា ចាប់ពីថ្ងៃទី ៧ ដល់ ២៣ ខែសីហា ឆ្នាំ២០២៦នេះ ។

អត្ថបទ៖ ខ្លាឃ្មុំតូច