ត្រឹមជាវិបសាយការងារមួយសោះ អាចលក់បានដល់ ១,២ ពាន់លានដុល្លារ
- 2018-05-09 09:18:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមជាវិបសាយការងារមួយសោះ អាចលក់បានដល់ ១,២ ពាន់លានដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុនផ្ដល់សេវាផ្នែកធនធានមនុស្សរបស់ជប៉ុនឈ្មោះថា Recruit Holdings បាននិយាយនៅថ្ងៃពុធនេះថា យល់ព្រមទិញយកវិបសាយការងារឈ្មោះ Glassdoor ដែលមានមូលដ្ឋាននៅរដ្ឋ California ក្នុងទំហំទឹកប្រាក់ ១,២ ពាន់លានដុល្លារ។
ការទិញយកនេះដើម្បីបានសិទ្ធយកទិន្នន័យ ពីការវាយតម្លៃលើក្រុមហ៊ុនជាច្រើន និង ទិន្នន័យទាក់ទងនឹងប្រាក់បៀវត្សរ៍ដែលវិបសាយ Glassdoor មាន។ Glassdoor ជាក្រុមហ៊ុនឯកជនដែលបានបង្កើតឡើងនៅឆ្នាំ ២០០៧ ដោយអាចអូសទាញអ្នកបណ្ដាក់ទុនជាច្រើនរួមមាន មហាសេដ្ឋី Chase Coleman, Google Capital និង T.Rowe Price ជាដើម។
ទោះមានការទិញយកក្ដី ប៉ុន្តែ Glassdoor នឹងត្រូវដឹកនាំដោយលោក Robert Hohman ដែលជានាយកប្រតិបត្តិ និង ជាសហស្ថាបនិក ដដែល៕