ចេញហើយ! លទ្ធផលបោះឆ្នោតជាតិនៅម៉ាឡេស៊ី បក្សប្រឆាំងឈ្នះ

  • 2018-05-10 01:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​តួលេខ​របស់​គណៈកម្មការ​បោះឆ្នោត​ម៉ាឡេស៊ី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​ឧសភា​នេះ​ បាន​បង្ហាញ​ថា ​គណបក្សប្រឆាំង Pakatan Harapan (PH) របស់​លោក Mahathir Mohamad បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី ឆ្នាំ២០១៨​ ដោយ​ទទួល​បាន ១១៣​កៅអី ស្របពេល​ដែល​គណបក្ស​កាន់​អំណាច Barisan Nasional (BN) របស់លោក​នាយករដ្ឋមន្ត្រី Najib Razak ទទួល​បាន ៧៩​កៅអី​ប៉ុណ្ណោះ។ គណបក្ស PH ទទួល​បាន​កៅអី​លើស​ពី ១១២​កៅអី ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី។

លោក Mahathir Mohamad និងសមាជិកគណបក្ស Pakatan Harapan (PH) អបអរក្រោយទទួលជ័យជម្នះក្នុងការបោះឆ្នោត (រូបថត៖ KFGO.com)

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន មុន​ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ លោក Mahathir Mohamad ដែល​មាន​វ័យ ៩២ឆ្នាំ ក៏​បាន​ប្រកាស​ពី​ជ័យជម្នះ​នេះ​ផង​ដែរ​។

សូម​បញ្ជាក់ថា តាម​តួលេខ ប្រជាជន​ម៉ាឡេស៊ី ជាង ១៤​លាន​នាក់ មាន​សិទ្ធិ​ទៅ​បោះឆ្នោត កាលពី​ថ្ងៃ​ទី៩ ខែ​ឧសភា ២០១៨​ ដែល​ចាប់ផ្ដើម​ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៥​ល្ងាច នៅ​តាម​មណ្ឌល​បោះឆ្នោត​ចំនួន ៨២៥៣​មណ្ឌល​។ សម្រាប់​ការ​បោះឆ្នោត​នេះ អាសនៈ​នៅ​ក្នុង​សភា​ម៉ាឡេស៊ី មាន​ចំនួន ២២២​អាសនៈ៕

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ លាភ