Barca បន្ត​មិន​ទាន់​ចាញ់​ក្នុង​លីគ ឯ Real ចាញ់ Sevilla ទាំង​ស្ដាយ

  • 2018-05-10 01:51:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona នៅ​តែ​បន្ត​កំណត់ត្រា​ល្អ​​មិន​ទាន់​បរាជ័យ​ក្នុង​លីគ ក្រោយ​យក​ឈ្នះ Villarreal ចាស់ដៃ ៥​ទល់​នឹង​១​ កាល​ពី​យប់​មិញ ក្នុង​សប្ដាហ៍​ទី​៣៦ នៃ La Liga​។

ទាំង​៥​គ្រាប់​របស់ Barca ធ្វើ​​បាន​ដោយ Philippe Coutinho, Paulinho, Lionel Messi ម្នាក់​១​គ្រាប់ និង Dembele ២​គ្រាប់​ម្នាក់​ឯង។ គូ​សំខាន់​មួយ​ទៀត Real Madrid បាន​ចាញ់​​ក្រៅ​ដី​ក្រោម​ថ្វី​ជើង Sevilla ទាំង​ស្រណោះ​ក្នុង​លទ្ធផល ២ទល់​នឹង៣។ ក្នុង​វគ្គ​ទី​មួយ​ម្ចាស់​ផ្ទះ Sevilla បើ​ឆាក​នាំ​មុខ​មុន ២​គ្រាប់​ដោយ​កីឡាករ Wissam Ben Yedde និង Miguel Layun។

លុះ​ឈាន​ដល់​វគ្គ​ទី​២ Madrid រៀប​នឹង​តាម​បាន​មួយ​គ្រាប់​ទៅ​ហើយ តែ Sergio Ramos ភ្លាត់​ប៉េណាល់ទី​អត់​ចូល។ នាទី​៨៤ Ramos បាន​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​១​គ្រាប់​ទៀត​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ ៣-០។ តែ​ចុងម៉ោង Madrid អាច​រក​បាន​២​គ្រាប់​វិញ សម្រេច​ដោយ Borja Mayoral និង Sergio Ramos៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ