​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​រថយន្ត​បី​កន្លែង​ គិត​ជា​ទឹកប្រាក់​រាប់ម៉ឺន​ដុល្លារ​

  • 2018-05-10 03:10:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អគ្គិភ័យ​បាន​ឆាបឆេះ​ឃ្លាំង​លក់​រថយន្ត​ និង​បន្លាស់​រថយន្ត​ ៣​កន្លែង​ជាប់ៗ​គ្នា​យ៉ាង​សន្ធោរ​សន្ធៅ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ ដែល​នៅក្បែរ​ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​យ​ជាច្រើន​គ្រឿង​មក​អន្តរាគមន៍​ភ្លាមៗ​។​

​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ដ៏​សន្ធោរ​សន្ធៅ​ខាងលើនេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ និង​២០​នាទី​ទាបភ្លឺ ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែឧសភា ឆ្នាំ​២០១៨ នៅ​ឃ្លាំង​លក់​រថយន្ត និង​បន្លាស់​រថយន្ត​នៅតាម​បណ្តោយ​ផ្លូវ​លេខ​២១៩ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​សាក្សី​ ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់ថា​ នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​មាន​អគ្គិភ័យ​បាន​ឆាបឆេះ​ឃ្លាំង​លក់​រថយន្ត​ដែល​នៅ​ខាងត្បូង​គេ​។ រួច​បាន​បន្ត​ឆាបឆេះ​ឃ្លាំង​ដែល​នៅជាប់​នៅ​ដែលជា​ឃ្លាំង​លក់​គ្រឿងបន្លាស់​រថយន្ត​យ៉ាង​សន្ធោរ​សន្ធៅ​ហើយ​បាន​បន្តទៅ​ឃ្លាំង​ដែល​ជាប់​គ្នា​មួយទៀត​។

​ភ្លាមៗ​នោះ​ក៏មាន​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​មក​អន្តរាគមន៍​ផងដែរ​។​ទោះជា​យ៉ាង​អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ដោយសារ​តែមាន​ប្រេង​លាយ​លំ​និង​ជ័រ​ថែមទៀត​ទើប​មានការ​ពិបាក​និង​ការ​គ្រប​គ្រង់​ស្ថាន​ការ​។​

​រយៈពេល​២​ម៉ោង​ហើយ​ដែល​កម្លាំង​នគរបាល​តែ​នៅតែ​មិនទាន់​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន​។ ពាក់ព័ន្ធ​និង​ការឆាបឆេះ​ខាងលើ​នោះ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ហើយ​ការខូចខាត​នោះ​ក៏​មិនទាន​អាច​សន្ម​ត់​បាន​នៅឡើយ​ដែរ ព្រោះ​មាន​រថយន្ត​ស៊េរី​ទំនើបៗ​បាន​ឆេះ​រាលដាល​បន្ត​គ្នា​ខ្ទេច​អស់​ជាច្រើន​គ្រឿង ដោយ​ក្នុង​មួយគ្រឿង​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​៕

ប្រភព៖ រស្មីកម្ពុជា   អត្ថបទ៖ ដៃគូសារព័ត៌មាន