ទំនិញ​ និង​សេវា​កម្សាន្ត​ជាច្រើន​កំពុង​ចុះ​ថ្លៃ​​ ៥០%​ក្នុង​ពិព័រណ៍​​ម្ដាយ និង​កុមារ Kids City

  • 2018-05-11 04:31:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ!​ មាន​​បញ្ចុះ​តម្លៃ​ដល់​ទៅ​៥០% ​ក្នុង​ពិព័រណ៍​ផលិតផល​​ម្ដាយ និង​កុមារ​ចុង​សប្ដាហ៍​នេះ មក​ដល់​ទៀត​ហើយ​ ពិព័រណ៍​ផលិតផល​សម្រាប់​អ្នក​ម្ដាយ និង​កុមារ ដ៏​ធំ​ដែល​មាន​ការ​លក់​បញ្ចុះតម្លៃ​លើ​ផលិតផល និង​សេវាកម្ម​​ជា​ច្រើន​មុន រហូត​ដល់​ ៥០% នៅ​មជ្ឈមណ្ឌល​កម្សាន្ត និង​អប់រំ ឃីដ ស៊ីធី ​ថ្ងៃ​ទី​សៅរ៍ ទី១២-១៣ និង​ថ្ងៃ​ទី១៩-២០ ឧសភា ២០១៨ នេះ។

អ្នក​ចំណាយ​ត្រឹម​តែ​៦​ដុល្លារ​ប៉ុណ្ណោះ នឹង​Free ​ការ​លេង​សកម្មភាព​កម្សាន្ត​ណា​មួយ​ក្នុង​អគារ និង​កា​រ​ពិនិត្យ​ស្បែក​មុខ​ ពិសេស​​ទទួល​បាន​ផលិតផល​ពី SK Seven ភ្លាម​ៗ ព្រម​ទាំង​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដូចជា​៖

  • ការ​បញ្ចុះ​តម្លៃ​ចាប់​ពី១៥​% ដល់ ៥០% ​លើ​ផលិតផល និង​សេវាកម្ម​ផ្សេង​ៗ ពី​ក្រុមហ៊ុន Megabelle

  • ការ​បញ្ចុះ​តម្លៃ​ ២០​% លើ​ផលិតផល​ទឹក​អនាម័យ និង​សាប៊ូ​ដុស​ខ្លួនMalizia ពី​ក្រុមហ៊ុន SK Seven

  • ការ​ដាក់​តាំង​បង្ហាញ និង​លក់​បញ្ចុះ​តម្លៃ​លើ​សៀវ​ភៅ ពី​ក្រុមហ៊ុន​តារា​រះ​អាស៊ីអាគ្នេយ៍

  • ការ​ដាក់​តាំង​បង្ហាញ និង​លក់​បញ្ចុះ​តម្លៃ​ទៅ​លើ​គ្រឿង​អលង្ការ​ច្នៃ​ពី​សំបក​គ្រាប់ ពី​ហាង Angkor Bullet

  • ការ​លេង​ផ្លុំ​ប៉េង​ប៉ោង​ចម្រុះ​ពណ៌​ជាច្រើន

  • គូរ​រូប និង​ផាត់​រូប ព្រម​ទាំង​ការ​សម្ដែង​ត្លុក​កំប្លែង។

ព័ត៌មាន​លម្អិត សូម​ទាក់ទង​ទូរស័ព្ទ​លេខ 070 42 80 83

ទី​តាំង៖ អគារ​លេខ ១៦២A (ក្បែរ​អគារ ៤២ជាន់) មហា​វិថី​ព្រះសីហនុ រាជ​ធានី​ភ្នំពេញ​៕

ដោយ៖ ដេត លីដា

អត្ថបទពេញនិយម
អត្ថបទថ្មី