Rolls Royce Phantom ២០១៣ មាន​តែ​មួយ​នៅ​ស្រុកខ្មែរ ទៅ Review​​ ផ្ទាល់​ដឹង​ថា​កប់​យ៉ាងណា (មាន​វីដេអូ)

  • 2018-05-11 04:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ឮ​ឈ្មោះ Rolls Royce ភ្លាម អ្នក​ភាគ​ច្រើន​ប្រាកដ​ជា​ដឹង​ពី​ប្រណិត​ភាព​នៃ​កំពូល​រថយន្ត របស់​ប្រទេស​អង់គ្លេស​មួយ​នេះ ដោយ​សារ​តែ​ការ​រចនា​មក​យ៉ាង​ល្អ​ឥត​ទាស់ បូក​រួម​នឹង​តម្លៃ​ដ៏​ថ្លៃ​កប់​ពពក​របស់​វា។

ថ្មី​ៗ​នេះ រថយន្ត​មួយ​ប្រភេទ​ដែល​ជា​ស៊េរី​បើក​ដំបូល​របស់ Rolls Royce បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា ដោយ​វា​មាន​ឈ្មោះ​ថា Rolls Royce Phantom Drophead Coupe ស៊េរី​ឆ្នាំ ២០១៣។

Rolls Royce Drophead Coupe ស៊េរី​ឆ្នាំ ២០១៣ មាន​ម៉ាស៊ីន​ប្រភេទ V ចំនួន ១២ ស៊ីឡាំង ទំហំ ៦.៨ លីត្រ ដែល​អាច​បង្កើត​កម្លាំង​ដល់​ទៅ​ ៤៥៣ សេះ។ រថយន្ត​នេះ​ប្រើ​ប៉ុង​ក្រោយ ជាមួយ​នឹង​ចង្កឹះ​លេខ​ស្វ័យប្រវត្តិ។

និយាយ​ពី​រូបរាង​របស់​វា​វិញ គឺ​មិន​ខុស​ពី​ស៊េរី Phantom នានា​ឡើយ ដោយ​ក្បាល​ខាង​មុខ​មាន​រាង​ចតុកោណ​ធំ​សម្បើម និង​និមិត្តរូប Spirti of Ectacsy បង្ហាញ​ពី​ការ​បើកបរ​ប្រកប​ទៅ​ដោយ​អំណាច និង​ស៊េរី​ភាព​របស់​ Rolls Royce។ អ្វី​ដែល​ប្លែក​ពី​ស៊េរី Phantom ធម្មតា​នោះ​គឺ ដំបូល​ដែល​អាច​បិទ​បើក​បាន​ប្រភេទ Convertible ដែល​យើង​ធ្លាប់​ឃើញ​លើ​ Rolls Royce ម៉ូដែល Dawn។

ចង់​ដឹង​ថា​រថយន្ត Rolls Royce Phantom Drophead Coupe ស៊េរី​ឆ្នាំ ២០១៣ មាន​រូប​រាង​ស្អាត​ប៉ុណ្ណា សូម​ទស្សនា​វីដេអូ​​ខាង​ក្រោម​ទាំង​អស់​គ្នា៖

អត្ថបទ៖ ផាត សុវត្ថិ