ភាពយន្តសិង្ហបុរីលំនាំរឿង "ដំណើរផ្សងព្រេងទៅទិសខាងលិច" ត្រៀមបញ្ចាំងឆាប់ៗ
- 2018-05-11 05:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តសិង្ហបុរីលំនាំរឿង "ដំណើរផ្សងព្រេងទៅទិសខាងលិច" ត្រៀមបញ្ចាំងឆាប់ៗ
ចន្លោះមិនឃើញ
រឿងភាគបុរាណថ្មីមួយទៀតក្នុងប្រវត្តិសាស្ត្រសិង្ហបុរីនឹងបង្ហាញខ្លួនឆាប់ៗ បន្ទាប់ពីរឿង "យុទ្ធិសិល្ប៍ឥន្ទ្រីទេពស្មើមេឃ" របស់ Christopher Lee និង Fann Wong ដែលចាក់បញ្ចាំងកាលពីឆ្នាំ ១៩៩៨។
រឿងថ្មីដែលមានចំណងជើងថា "១០០០ ឆ្នាំ" ចូលរួមសម្ដែងដោយតារាសិង្ហបុរីល្បីៗដូចជា៖ Elvin Ng, Ian Fang, Julie Tan, Ann Kok, Jeanette Aw, តារាតៃវ៉ាន់ Kingone Wang និង Steven Chiang។
“១០០០ ឆ្នាំ” ជាខ្សែភាពយន្តបុរាណ ដែលបានយកទីតាំងថតក្នុងខេត្ត Ningbo ប្រទេសចិន អស់រយៈពេលជាង ៣ខែ ហើយតាមគម្រោង វានឹងត្រូវបញ្ចាំងនៅខែតុលាខាងមុខនេះហើយ។ ភាពយន្តបុរាណថ្មីនេះនិយាយពីរឿងរ៉ាវស្នេហាខ្លះ ព្រមទាំងបង្ហាញពីដំណើរផ្សងព្រេងទៅទិសខាងលិច ផ្អែកតាមសាច់រឿងរបស់ ស្ដេចស្វាស៊ុនអ៊ូខុង (សម្ដែងដោយ Kingone Wang) សង្ឃថាងចេង (សម្ដែងដោយ Elvin Ng) ជូប៉ាចេ (សម្ដែងដោយ Ian Fang) និងសាចេ (សម្ដែងដោយ Steven Chiang) អំឡុងពេលដែលពួកគេប្រឈមមុខនឹងឧបសគ្គ និងដោះស្រាយម្ដងមួយៗ ដើម្បីស្វែងរកគម្ពីរធម៌។
ងាកមកនិយាយពីស្នេហារបស់ Xiao Hua (សម្ដែងដោយ Julie Tan) ដែលមានចំពោះ ស៊ុនអ៊ូខុងវិញ ត្រូវជួបរឿងអកុសលរាប់មិនអស់។ ចុងក្រោយស្នេហាអ្នកទាំង ២ត្រូវវិនាស ដោយសារអ៊ូខុងស្អប់នាងខ្លាំង ព្រោះទង្វើ Xiao Hua បានធ្វើទាំងប៉ុន្មាន។ ដោយសារមានការសោកស្ដាយពេក Xiao Hua បានចំណាយពេល ១០០០ឆ្នាំ ស្វែងរកខ្លួនអ៊ូខុងដែលចាប់ជាតិថ្មី និងសង្ឃឹមថាទទួលបានការអភ័យទោសរាល់កំហុសឆ្គងកន្លងមក។
បន្ទាប់ពីរឿង "យុទ្ធិសិល្ប៍ឥន្ទ្រីទេពស្មើមេឃ" រឿងនេះជាភាពយន្តបុរាណរបស់សិង្ហបុរីថ្មីមួយទៀត ដែលបានសម្រិតសម្រាំងសុទ្ធតែតារាសម្ដែងល្បីៗ ហើយរំពឹងថានឹងមានការគាំទ្រច្រើន៕