ប្រទេសអភិវឌ្ឍមួយ ងាកមកប្រើធ្យូងដើម្បីផលិតអគ្គិសនី ក្រោយជួបមហន្តរាយ
- 2018-05-11 06:36:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសអភិវឌ្ឍមួយ ងាកមកប្រើធ្យូងដើម្បីផលិតអគ្គិសនី ក្រោយជួបមហន្តរាយ
ចន្លោះមិនឃើញ
ខណៈពេលដែលប្រទេស អភិវឌ្ឍជាច្រើននាំគ្នាផ្លាស់ទៅប្រើរោងចក្រថាមពលនុយក្លេអ៊ែរសម្រាប់ផលិតអគ្គិសនី ប្រទេសជប៉ុនបែរងាកត្រលប់មកប្រើធ្យូងថ្មជំនួសវិញ។
ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ជប៉ុនត្រូវបានគេមើលឃើញថាបានបង្កើតរោងចក្រថាមពលដុតធ្យូងថ្មចំនួន ៨ ហើយគ្រោងនឹងបើកឲ្យបាន ៣៦រោងចក្រទៀតនៅ ១០ឆ្នាំខាងមុខ។ កាលពីខែមុន រដ្ឋាភិបាលជប៉ុនបានធ្វើការអនុម័តផែនការថាមពលជាតិជាផ្លូវការ ដោយមើលឃើញថា ធ្យូងថ្មនឹងផ្ដល់អគ្គិសនីសរុប ២៦ ទូទាំងប្រទេសនៅឆ្នាំ ២០៣០។
សម្រាប់មូលហេតុចម្បងដែលជប៉ុនងាកមកដើរថយក្រោយដូចនេះ គឺដោយសារតែគ្រោះមហន្តរាយកាលពីឆ្នាំ ២០១១ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដោយសារព្យុះស៊ូណាមិ បង្កឲ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ផ្នែកមួយចំនួននៃប្រទេសនេះរហូតមកដល់សព្វថ្ងៃ។ ក្រោយពីកើតហេតុ រេអាកទ័រនុយក្លេអ៊ែរទាំង ៥៤ ក្នុងប្រទេស ជប៉ុនត្រូវបានបិទទាំងស្រុងមុនពេលដែលស្ដង់ដារថ្មីត្រូវបានបង្កើតឡើង។
ជាសរុបមកវិញ ជប៉ុនសុខចិត្តងាកមកប្រើធ្យូងថ្មសម្រាប់បង្កើតអគ្គិសនីជាជាងប្រើប្រាស់រោងចក្រថាមពលនុយក្លេអ៊ែរ ដើម្បីបង្ការគ្រោះមហន្តរាយ Fukushima ឆ្នាំ ២០១១ បើទោះបីជាត្រូវដើរក្រោយប្រទេសអភិវឌ្ឍជាច្រើនផ្សេងទៀតក៏ដោយ៕
ចុចអាន ៖
មកមើលអាហារសម្រាប់អ្នកជំងឺនៅជប៉ុនទាំងនេះ ច្បាស់ជាស្រក់ទឹកមាត់មិនខាន
ភ្ញាក់ផ្អើល! សត្វក្អែកហោះមកពាំកាតអ្នកដំណើរ រួចបម្រុងទិញសំបុត្ររថភ្លើង (មានវីដេអូ)
មូលហេតុចម្បងមួយ ធ្វើឲ្យតួលេខកុមារនៅជប៉ុន បន្តធ្លាក់ចុះជិត ៤០ឆ្នាំជាប់គ្នា