ថៃនាំល្ខោនខោល ទៅផ្សព្វផ្សាយដល់តំបន់ប្រវត្តិសាស្រ្តអ៊ីតាលី និងប្រទេសធំៗជាច្រើន

  • 2018-05-11 06:39:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការបរទេស និង​ក្រសួង​វប្បធម៌​ថៃ បាន​សហការ​​គ្នា​ក្នុង​ការ​ពាំនាំ​ល្ខោន​ខោល​ទៅ​សម្ដែង​ដល់​ទឹក​ដី​ប្រទេស​អ៊ីតាលី នៅ​ក្នុង​កម្មវិធី​មួយ​ឈ្មោះ​ថា "Cultural Roadshow in Europe 2018" កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨​ម្សិលមិញ។

ការ​សម្ដែង​ល្ខោន​ខោល​របស់​ថៃ ធ្វើ​ឡើង​នៅ​ចំ​ពី​មុខ​ពហុកីឡដ្ឋាន​បុរាណ Colosseum ដែល​ជា​១​នៅ​ក្នុង​ចំណោម​អច្ឆរិយវត្ថុ​ទាំង​៧​លើ​ពិភពលោក។

កម្មវិធី​របស់​ថៃ "Cultural Roadshow in Europe 2018" នឹង​បន្ត​ដំណើរការ​រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​ឧសភា​ខាង​មុខ នៅ​ក្នុង​បណ្ដា​ប្រទេស​ធំៗ​មួយ​ចំនួន​ដូចជា អ៊ីតាលី ព័រទុយហ្គាល់ អេស្ប៉ាញ អូស្ត្រាលី អាល្លឺម៉ង់ និង​បែលហ្សិក៕

ការ​សម្ដែង​ល្ខោន​ខោល​នៅ​មុខ​ពហុ​កីឡដ្ឋាន Colosseum/ រូបភាព៖ The Nation

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ ឈាង

អត្ថបទថ្មី