ស្ត្រី​ម្នាក់​រន្ធត់​នៅ​ពេល​កូន​ឆ្កែ​របស់​នាង​ ​ប្រែក្លាយ​ជា​​កញ្ជ្រោង

  • 2018-05-12 03:04:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ម្នាក់​នៅ​ក្នុង​ប្រទេស​ចិន មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​កូន​ឆ្កែ​ដែល​នាង​ចិញ្ចឹម​​ពេល​ធំ​ឡើង​បាន​ប្រែក្លាយ​ទៅ​ជា​សត្វ​កញ្ជ្រោង​រោម​ស​​មួយ​ប្រភេទ​របស់​​ប្រទេស​ចិន​។ នេះ​បើ​តាម Fox News ទើប​បាន​ចុះ​ផ្សាយ។

ស្រ្តី​ម្នាក់​មាន​ឈ្មោះ​ថា Wang បាន​​ជឿ​ថា​កូន​ឆ្កែ​​ដែល​នាង​បាន​ទិញ​ក្នុង​តម្លៃ ១៩០ ដុល្លារ​នៅ​ហាង​មួយ​ក្នុង​ប្រទេស​ចិន​កាល​ពី​វា​នៅ​តូច​នៅ​ឡើយ​ គឺ​ជា​ពូជ​ឆ្កែ Puppy Spitz របស់​ជប៉ុន។

នាង​បាន​និយាយ​ថា នាង​បាន​កត់សម្គាល់​កូន​ឆ្កែ​របស់​នាង​មាន​អាការៈ​ខុស​ពី​ឆ្កែ​ដទៃ មិន​ដែល​លឺ​វា​ព្រុស ហើយ​ពេល​កូន​ឆ្កែ​នេះ​អាយុ​៣​ខែ វា​លែង​ស៊ី​​ចំណី​ឆ្កែ​ដែល​នាង​បាន​ដាក់​ឲ្យ រីឯ កន្ទុយ​របស់​វា​វែង​ខុស​ពី​ឆ្កែ​ទូទៅ។ នាង​បន្ថែម​ថា នៅ​ពេល​នាង​បណ្ដើរ​សត្វ​ចិញ្ចឹម​របស់​នាង​ទៅ​ណា​មក​ណា ឆ្កែ​ផ្សេងៗ​តែង​ខ្លាច​វា។

ដើម្បី​​ជម្រះ​មន្ទិល Wang បាន​យក​កូន​ឆ្កែ​របស់​នាង​ទៅ​ឲ្យ​អ្នក​ជំនាញ​នៅ​សួន​សត្វ Taiyuan ពិនិត្យ។ តាម​រយៈ​ទំហំ​ខ្លួន និង ក្លិន គេ​ជឿ​ថា​វា​ពិត​ជា​កញ្ជ្រោង​មែន។ នៅ​ពេល​ដែល​វា​ធំ​ឡើង​បន្តិច ក្លិន​ខ្លួន​របស់​វា​កាន់​តែ​ឆួល​ខ្លាំង​​ឡើង​ដូច​គ្នា។

ដោយ​ឡែក ខាង​សួន​សត្វ​បាន​ដាក់​កញ្ជ្រោង ដែល​ទទួល​ការ​ចិញ្ចឹម និង ធំធាត់​​តាម​របៀប​កូន​ឆ្កែ ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​សិន ត្បិត​សន្តាន​ដើម​របស់​វា​ជា​សត្វ​កញ្ជ្រោង ប៉ុន្តែ​ មជ្ឈដ្ឋាន​ដែល​វា​ធំធាត់​តាម​របៀប​សត្វ​ក្នុង​ស្រុក៕

ប្រភព៖ Foxnews   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម