ថៃ រៀបចំបង្កើតក្រុមសន្តិសុខអ៊ីនធឺណិតចំនួន ៥ពាន់នាក់
- 2018-05-12 02:35:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ រៀបចំបង្កើតក្រុមសន្តិសុខអ៊ីនធឺណិតចំនួន ៥ពាន់នាក់
ចន្លោះមិនឃើញ
រដ្ឋាភិបាលថៃគ្រោងបង្កើតក្រុមមន្ត្រីសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត ចំនួន ៥ពាន់នាក់ នៅក្នុងរយៈពេល ៥ឆ្នាំ ដើម្បីពិនិត្យមើលសកម្មភាពរបស់សាធារណជនលើប្រព័ន្ធអនឡាញ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ Prajin Jantong កាលពីថ្ងៃទី១០ ខែឧសភា ២០១៨ ម្សិលមិញ។
លោករដ្ឋមន្រ្ដីដដែលបញ្ជាក់ថា ប្រទេសថៃកំពុងស្ថិតនៅក្នុងភាពត្រូវការចាំបាច់នូវអាជ្ញាធរមួយ សម្រាប់គ្រប់គ្រងអ្វីដែលសាធារណជន ធ្វើនៅលើប្រព័ន្ធអនឡាញ។
លោករដ្ឋមន្រ្ដីដដែលបន្ថែមទៀតថា សម្រាប់ជំហានដំបូង គឺនៅខែមិថុនា ខាងមុខ ក្រុមសន្ដិសុខលើប្រព័ន្ធអ៊ីនធឺណិត ២០០នាក់ នឹងត្រូវបង្កើតឡើង ដោយមានការសហការគ្នាពីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល ប៉ូលិសថៃ និងគណៈកម្មការទូរគមនាគមន៍របស់ថៃ៕
ចុចអាន៖