កីឡាករ​ល្អ​បំផុត​១៥​រូប ដែល​ Arsene Wenger ​បាន​ចុះ​កុងត្រាអំឡុង​ពេល​ដឹកនាំ​ Arsenal ជាង​២​ទសវត្ស

  • 2018-05-12 06:36:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ដឹកនាំ​កាំភ្លើង​ធំ​ប្រមាណ ២២​ឆ្នាំ គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​បាន​ជួយ Arsenal ឈ្នះ​ពាន Premier League ៣​ដង និង FA Cup ចំនួន ៧​ដង ហើយ​លោក​បាន​ក្លាយ​ទៅ​ជា​គ្រូ​បង្វឹក​យូរ​ជាង​គេ​នៅ Premier League ដោយ​បាន​បម្រើ Arsenal តាំង​ពី​ខែ​តុលា ឆ្នាំ ១៩៩៦ ដល់​បច្ចុប្បន្ន ពោល​គឺ យូរ​ជាង Sir Alex Ferguson នៅ Man Utd (ពី​ខែ សីហា ១៩៩២ ដល់ ខែ ឧសភា ២០១៣ ប្រហែល ២១​ឆ្នាំ)។ លោក​ថែមទាំង​បាន​បង្កើត​ប្រវត្តិសាស្ត្រ​​ឲ្យ​ក្លឹប​​​លើក​ពាន​មាស Premier League ដោយ​មិន​ដែល​ស្គាល់​ពាក្យ​ចាញ់​សោះ​​ពេញ​១​រដូវ​កាល ២០០៣/០៤។

ខាង​ក្រោម​នេះ​គឺ​ជា​កីឡាករ​ល្អ​បំផុត​១៥​រូប ចាត់​ចំណាត់​ថ្នាក់​ដោយ Goal ដែល​ Wenger ​បាន​ចុះ​កុងត្រា​ អំឡុង​ពេល​ដឹកនាំ​ Arsenal ជាង​២​ទសវត្ស៖

១ Partrick Vieira ផ្ទេរ​ពី​ក្លឹប AC Milan តម្លៃ ៤,៧ លាន​ដុល្លារ កាល​ពី​ឆ្នាំ ១៩៩៦

២ Emmanuel Petit ផ្ទេរ​ពី​ក្លឹប Monaco តម្លៃ ៣,៣ លាន​ដុល្លារ កាល​ពី​ឆ្នាំ ១៩៩៧

៣ Marc Overmars ផ្ទេរ​ពី​ក្លឹប Ajax តម្លៃ ៧,៤ លាន​ដុល្លារ កាល​ពី​ឆ្នាំ ១៩៩៧

៤ Freddie Ljungberg ផ្ទេរ​ពី​ក្លឹប Halmstads BK តម្លៃ ៤ លាន​ដុល្លារ កាល​ពី​ឆ្នាំ ១៩៩៨

៥ Thierry Henry ផ្ទេរ​ពី Juventus តម្លៃ ១៤ លាន​ដុល្លារ កាល​ពី​ឆ្នាំ ១៩៩៩

៦ Nwankwo Kanu ផ្ទេរ​ពី​ក្លឹប Internazionale តម្លៃ ៦ លាន​ដុល្លារ កាល​ពី​ឆ្នាំ ១៩៩៩

៧Nicolas Anelka ផ្ទេរ​ពី PSG តម្លៃ ៦៧៧ ០០០ ដុល្លារ កាល​ពី​ឆ្នាំ ១៩៩៩

៨ Robert Pires ផ្ទេរ​ពី​ក្លឹប Marseille តម្លៃ ៨ លាន​ដុល្លារ កាល​ពី​ឆ្នាំ ២០០០

៩ Sol Campbell ផ្ទេរ​ពី Tottenham ដោយ​គ្មាន​តម្លៃ​ផ្តាច់កុងត្រ (free) កាល​ពី​ឆ្នាំ ២០០១

១០ Giberto Silva ផ្ទេរ​ពី Atletico Mineiro តម្លៃ ៦ លាន​ដុល្លារ កាល​ពី​ឆ្នាំ ២០០២

១១ Kolo Toure ផ្ទេរ​ពី​ក្លឹប ASEC Mimosas តម្លៃ ២០៣ ០០០ ដុល្លារ កាល​ពី​ឆ្នាំ ២០០២

១២ Cesc Fabregas ផ្ទេរ​ពី Barcelona តម្លៃ ១,៣ លាន​ដុល្លារ កាល​ពី​ឆ្នាំ ២០០៣

១៣ Laurent Koscielny ផ្ទេរ​ពី​ក្លឹប Lorient តម្លៃ ១៣,៥ លាន​ដុល្លារ កាល​ពី​ឆ្នាំ ២០១០

១៤ Mesut Ozil ផ្ទេរ​ពី​ក្លឹប Real Madrid តម្លៃ ៥៧,៥ លាន​ដុល្លារ កាល​ពី​ឆ្នាំ ២០១៣

១៥ Alexis Sanchez ផ្ទេរ​ពី Barcelona តម្លៃ ៤៧ លាន​ដុល្លារ កាល​ពី​ឆ្នាំ ២០១៤

ប្រភព៖ Goal   ប្រែ​សម្រួល៖ សុខ លាងហ៊ត