ជាង​២​ឆ្នាំ ទីបំផុត ​PSG ស្គាល់​ជាតិ​ចាញ់​​នៅ​​ដី​ខ្លួន​ឯង​ក្នុង​ Ligue 1

  • 2018-05-13 04:20:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ពាន៣​ក្នុង​រដូវ​កាល​នេះ Paris St-Germain បាន​ស្គាល់​ពាក្យ​ចាញ់​ក្នុង​ផ្ទះ​ខ្លួន​ឯក​នៅ Ligue 1 ​ក្នុង​រយៈ​ពេល​​ជាង​២​ឆ្នាំ ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​ Rennes។

​ការ​ប្រកួត​ក្នុង​កីឡដ្ឋាន Parc des Princes គឺ​ជា​ការ​លា​ចុងក្រោយ​របស់​កីឡាករ  Thiago Motta និង​អ្នក​ចាត់​ការ  Unai Emery ទៅ​កាន់​អ្នក​គាំទ្រ PSG។ ហើយ​វា​ក៏​ជា​ថ្ងៃ​ PSG លើក​ពាន​រង្វាន់ Ligue 1 ផង​ដែរ។

ងាក​មក​ការ​ប្រកួត​ក្លឹប​អ្នក​មាន PSG មាន​ឱកាស​គ្រប់គ្រង​បាល់​បាន​ច្រើន​ជាង​ តែ​​គ្មាន​សំណាង​រក​គ្រាប់​បាល់​ទេ។ យ៉ាងណា Rennes ដែល​លេង​ក្រោម​ការ​កៀប​របស់ PSG បែរ​ជា​អាច​រក​គ្រាប់​បាល់​បាន​​ដល់​​ទៅ​២​គ្រាប់​ធ្វើ​បាន​ដោយ​​កីឡាករ Benjamin Bourigeaud និង Adrien Hunou។ ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ Rennes ស្ថិត​នៅ​លេខ​៥ Ligue 1 ធានា​បាន​កៅអី Europa League។

ត្បិត​បរាជ័យ​នៅ UCL ក្លឹប​ Paris St-Germain ជោគជ័យ​ខ្លាំង​ក្នុង​ប្រទេស​ ដោយ​លើក​ពាន​ដល់​ទៅ​៣​រួម​មាន Ligue 1, Coupe de France និង Coupe de la Ligue៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ