ទីបំផុត ដឹងថ្ងៃបិទកន្លែងធ្វើតេស្តនុយក្លេអ៊ែរ របស់កូរ៉េខាងជើងហើយ

  • 2018-05-13 06:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េ​ខាងជើង នឹងបិទ​ទីតាំង​ធ្វើតេស្ត​នុយក្លេអ៊ែរ​របស់ខ្លួន​​នៅ​ចន្លោះ​ថ្ងៃទី​២៣ ដល់ ២៥ ខែ​ឧសភា ឆ្នាំ​២០១៨ ខាងមុខ​នេះ​អាស្រ័យ​លើ​ស្ថាន​ភាព​អាកាសធាតុ និង​បាន​អញ្ជើញ​អ្នក​សារព័ត៌មាន​បរទេស​​ឱ្យ​ចូលរួម​ផងដែរ។ នេះបើតាម​ការចេញ​ផ្សាយ​របស់​ភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ​ខាងជើង KCNA នៅថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ។

មីស៊ីល ដែលកូរ៉េខាងជើងបានបាញ់សាកល្បងកាលពីពេលកន្លងមក (រូបថត៖ វិបសាយ wjla) កូរ៉េខាងជើង នឹង​បំផ្ទុះ​គ្រាប់បែក​នៅ​គ្រប់​ច្រក​ក្រោមដី​ទាំងអស់​ដែល​ជា​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ ហើយ​បិទ​ច្រកចូល​ថែមទៀត​ផង។ ចំណែក​ឯ​កន្លែង​អង្កេត អគារ​ស្រាវជ្រាវ និង​ប៉ុស្តិ៍​សន្តិសុខ​ទាំងអស់ ក៏នឹង​ត្រូវ​រុះរើ​ផងដែរ។

អ្នក​សារព័ត៌មាន​បរទេស ដែលត្រូវ​បាន​កូរ៉េខាងជើង អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ការ​តាមដាន​ព្រឹត្តិការណ៍​នេះ គឺមកពី​ចិន រុស្ស៊ី កូរ៉េខាងត្បូង អង់គ្លេស និង​អាមេរិក។

ការ​ប្រកាស​បិទ​ទីតាំង​នុយក្លេអ៊ែរ​នេះ ធ្វើឡើង​ភ្លាមៗ​បន្ទាប់​ពី​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក Mike Pompeo បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា អាមេរិក​នឹង​ជួយ​ស្ដារ​សេដ្ឋកិច្ច​កូរ៉េខាងជើង​ឡើងវិញ ប្រសិនបើ​របប​ដឹកនាំ​របស់​លោក គីម ជុងអ៊ុន យល់​ព្រម​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ទាំងស្រុង។

ផែនទីបង្ហាញទីតាំងធ្វើតេស្តនុយក្លេអ៊ែររបស់កូរ៉េខាងជើង

គួរ​រម្លឹក​ផងដែរថា កាលពី​ថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ​២០១៨ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ប្រកាស​ជួប​ជាមួយ​លោក គីម ជុងអ៊ុន នា​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​ប្រទេស​សិង្ហបុរី៕

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម