Juventus ក្លាយជាម្ចាស់ពាន Serie A លើកទី៧រដូវកាលជាប់គ្នា

  • 2018-05-14 00:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus ទីបំផុតបានក្លាយជាជើងឯក Serie A ត្រឹមសប្ដាហ៍ទី៣៧ ក្រោយប្រកួតស្មើគ្នា ០ទល់នឹង០ជាមួយ Roma ដែលមានគ្នាត្រឹម១០នាក់។

នេះគឺជាការលើកពានលីគកំពូលលើកទី៧រដូវកាលជាប់គ្នារបស់ក្រុមរហស្សនាមថា សេះបង្កង់គិតចាប់ពីរដូវកាល ២០១១-២០១២ មក។ ក្រុមលេខ២ Napoli បានយកឈ្នះ Sampdoria ២ទល់នឹង០ ប៉ុន្តែ១ពិន្ទុរបស់ Juventus គ្រប់គ្រាន់នឹងឲ្យពួកគេការពារតំណែងជើងឯកបាន។

ក្រុមលោក Massimiliano Allegri ទើបតែឈ្នះពាន Coppa Italia កាលពីថ្ងៃពុធមានន័យថាក្រោមការដឹកនាំរបស់បុរសសញ្ជាតិអ៊ីតាលីរូបនេះ Juventus បានឈ្នះពានក្នុងស្រុកធំទាំង២ នៅ៤រដូវកាលជាប់គ្នាចាប់តាំងពីឆ្នាំ២០១៤មក៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន