Pep ជាប់ជាអ្នកចាត់ការឆ្នើមនៅ Premier League ប្រចាំឆ្នាំ
- 2018-05-16 00:56:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep ជាប់ជាអ្នកចាត់ការឆ្នើមនៅ Premier League ប្រចាំឆ្នាំ
ចន្លោះមិនឃើញ
Pep Guardiola របស់ Manchester City បានជាប់ជាអ្នកចាត់ការទូទៅឆ្នើមប្រចាំឆ្នាំក្របខ័ណ្ឌកំពូល Premier League។
បុរសសញ្ជាតិអេស្ប៉ាញបានដឹកនាំក្រុម City ក្លាយជាជើងឯកនឹងបំបែកកំណត់ត្រាដណ្ដើមបាន១០០ពិន្ទុពីការប្រកួត, ស៊ុតចូល ១០៦គ្រាប់ និងរបូតតែ១៤ពិន្ទុប៉ុណ្ណោះពេញមួយរដូវកាល។ ក្រៅពីនោះលោកក៏នាំក្រុមលើកពាន League Cup ក្នុងជ័យជម្នះ៣-០ លើ Arsenal នៅ Wembley។
អតីតអ្នកចាត់ការ Barcelona និង Bayern Munich រូបនេះបានយកឈ្នះគូប្រជែងផ្សេងទៀតដើម្បីលើកពានដូចជា Jurgen Klopp, Sean Dyche, Nuno Espirito Santos, Neil Warnock និង John Coleman៕