Lenovo Z5 ចេញ​រាង​មួយ​ជំនិត​ទៀត​ ពិត​មិន​គួរ​ឲ្យ​ជឿ​

  • 2018-05-16 01:35:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lenovo បន្ត​បញ្ចេញ​រូបភាព​​ Teaser នៃ​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ខ្លួន​ ដោយ​ម្ដង​នេះ​បង្ហាញ​អំពី​ជំនិត​នៃ​ផ្នែក​ខាង​ក្រោម​វិញ​ម្ដង។

តាម​រយៈ​រូបភាព​ផ្ទាល់​ ឃើញ​ថា​គែម​ខាង​ក្រោម​របស់​ Lenovo ជំនាន់​ថ្មី​ មាន​សភាព​ស្ដើង​ ស្រដៀង​គ្នា​ទៅ​នឹង​ iPhone X។ ខុស​ប្លែក​ពី​ស្មាតហ្វូន​ Android ដទៃ​ ដែល​​គែម​អេក្រង់​ខាង​ក្រោម​ មាន​កម្រាស់​ក្រាស់។

​​មុន​នឹង​បញ្ចេញ​រូបភាព​នេះ​ Lenovo ក៏​បាន​បង្ហាញ​ពី​ជំនិត​​ផ្នែក​ខាង​លើ​នៃ​ស្មាតហ្វូន​ជំនាន់​ថ្មី​រួច​មក​ហើយ​ ដែល​គេ​អាច​មើល​ដឹង​ថា​មិន​មាន​ក្បាល​ឆក​នោះ​ទេ។

រូបភាព​ Render នៃ​ Lenovo Z5 មាន​ក្បាល​ឆក និងគ្មានក្បាលឆក

គួរ​ដឹង​ថា​ស្មាតហ្វូន​ថ្មី​របស់​ Lenovo ដែល​គេ​ស្គាល់​ថា​ជា​ម៉ូដែល​ Z5 ត្រៀម​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​​ការ​នៅ​ថ្ងៃ​ទី​ ១៤ ខែ​មិថុនា​​ខាង​មុខ​នេះ៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង