ពិបាក​ពេក​តួ​ស្រី​រឿង​ "Twilight” ដោះ​ស្បែក​ជើង​ដើរ​ជើង​ទទេ​តែ​ម្ដង​នៅ​មហោស្រព Cannes

  • 2018-05-16 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​ដែល​បង្ក​ឡើង​ដោយ​ស្បែក​ជើង​កែង​ តែង​តែ​កើត​មាន​ជា​ញឹក​ញាប់​នៅ​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ Cannes។

សម្រាប់​ពេល​នេះ​តារា​សម្ដែង Kristen Stewart បាន​ក្លាយ​ជា​សមាជិក​ក្រុម​តារា​ដែល​រង​គ្រោះ​ដោយ​សារ​បញ្ហា​នេះ​ ដោយ​សុខ​ចិត្ត​ដោះ​ស្បែក​ជើង​កែង​ខ្លួន​ឯង​ចោល​ ហើយ​ដើរ​ជើង​ទទេ​តែ​ម្ដង​លើ​កម្រាល​ព្រំ​ក្រហម។

តួ​រឿង "Twilight” រូប​នេះ​បាន​ពាក់​ស្បែក​ជើង​កែង​ម៉ាក Louboutin ពណ៌​ខ្មៅ​ នៅ​ពេល​នាង​មក​ដល់​កន្លែង​សម្ពោធ​បញ្ចាំង​រឿង "BlacKkKlansman”។ ប៉ុន្តែ​មុន​ពេល​រឿង​នេះ​ចាប់​ដាក់​បញ្ចាំង​នាង​ត្រូវ​ដោះ​ស្បែក​ជើង​ ហើយ​ដើរ​ជើង​ទទេ​ឡើង​ជណ្ដើរ។

នេះ​ដោយ​សារ​តែ​នាង​មាន​ការ​ធុញ​ថប់​នឹង​ការ​ពាក់​ស្បែក​ជើង​កែង កាល​ពី​ឆ្នាំ​មុន​នាង​បាន​ចូលរួម​កម្មវិធី​មួយ​ដោយ​ពាក់​ស្បែក​ជើង​ឃ្លុប​ធម្មតា​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ផង​ដែរ​ថា វា​ពិត​ជា​គួរ​ឲ្យ​ធុញ​ណាស់​ដែល​តារា​ស្រីៗ​ត្រូវ​តែ​ពាក់​ស្បែក​ជើង​កែង​និង​ស្លៀក​ឈុត​​ផ្សេងៗ។

កាល​ពី​ឆ្នាំ ២០១៦ ករណី​ដូច​គ្នា​នេះ​ក៏​បាន​កើត​ឡើង​ម្ដង​ដែរ​ នៅ​មហោស្រព​ Cannes ដោយ​តារា​សម្ដែង Julia Roberts បាន​ដោះ​ស្បែក​ជើង​ហើយ​ដើរ​ជើង​ទទេ​លើ​កម្រាល​ព្រំ​ក្រហម​តែ​ម្ដង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ធារ៉ូ