ភាពយន្ត​ "Mission: Impossible – Fallout" បញ្ចេញ​ Trailer ផ្លូវ​ការ​វាយតប់​បាញ់​ប្រហារ​មិន​ធម្មតា

  • 2018-05-16 08:10:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

សែស្រឡាយ​ភាពយន្ត Mission: Impossible គឺ​ចាប់​ផ្ដើម​បញ្ចេញ​ដំបូង​តាំង​ពី​ឆ្នាំ ១៩៩៦ មក​ម្ល៉េះ​ដែល​មាន​លោក​ Tom Cruise ជា​តួ​អង្គ​​ឯក​អ្នក​ស៊ើប​អង្កេត​សញ្ជាតិ​អាមេរិក​។

ក្នុង​សាច់​រឿង​ទាំង​៥​ទាំង​នោះ Tom បាន​ដើរ​តួ​ជា​តួអង្គ​ម្នាក់​ឈ្មោះ Ethan ដែល​លោក​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន​ ដើម្បី​ភារកិច្ច​ខ្លួន​ដែល​ក្នុង​នោះ​ លោក​ត្រូវ​ឆ្លង​កាត់​គ្រោះ​ថ្នាក់​ជា​ច្រើន​នឹក​ស្មាន​មិន​ដល់។

ស៊េរី​រឿង Mission: Impossible មិន​ដែល​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​នោះ​ឡើយ ដែល​តែង​តែ​បញ្ចូល​នូវ​ឈុត​ឆាក​វាយ​ប្រហារ​និង​បាញ់​បោះ​គ្រប់​ប្រភេទ​ដែល​ជា​ទី​ពេញ​ចិត្ត​របស់​អ្នក​ស្រលាញ់​ភាពយន្ត​បែប​ Action Movie។

ក្នុង​វគ្គ​ថ្មី​នេះ "Mission: Impossible – Fallout” ឬ M6 នឹង​ចូលរួម​សម្ដែង​ដោយ​តារា​ល្បីៗ​ ដូច​ជា Rebecca Ferguson, Simon Pegg និង​តួ​ Super Manតារា​សម្ដែង Henry Cavill។

ភាពយន្ត​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​កម្ពុជា​នៅ​ខែ​កក្កដា​នេះ​ហើយ៕

ទស្សនា​វីដេអូ​ Trailer ខាង​ក្រោម៖


អត្ថបទ៖ ធារ៉ូ