Bella ចូលខ្លួន​បំភ្លឺរឿងក្ដី ក្រោយ​ផ្សព្វផ្សាយផលិតផល​មិនឆ្លងកាត់ក្រសួងសុខាភិបាល

  • 2018-05-17 02:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋាន​នៃ​ក្រសួង​សុខាភិបាល​សាធារណៈ​ បាន​បើក​យុទ្ធនាការ​ត្រួត​ពិនិត្យ​ផលិតផល​អាហារ​បំប៉ន​ដែល​មាន​ឈ្មោះ​ "Be Curve” របស់​តារា​សម្ដែង​ជួរ​មុខ​ថៃ​ Bella Ranee ដើម្បី​ចៀសវាង​ការ​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ប្រើប្រាស់។

ថ្ងៃ​ទី​ ១៦ ខែ​ឧសភា ឆ្នាំ ២០១៨​ លោក​បណ្ឌិត​ កាន់ចុនភិម៉ាយ បាន​ដឹក​នាំ​ កោះប្រជុំ​ក្រុមការងារ​ជំនាញ​ខាង​ត្រួតពិនិត្យ​ចំណី​អាហារ​​នៃក្រសួង​សុខាភិបាល​ មក​ពិភាក្សា​អំពី​ករណី​របស់​តារាសម្ដែង​ Bella Ranee ដែល​ភាគ​ច្រើន​គេ​ស្គាល់​ថា​ជា​ មេណាយ​ការ៉ាកេត ដែល​បាន​នាំយក​អាហារ​បំប៉ន​ដែល​មាន​ឈ្មោះ​ថា​ "Be Curve” មកលក់។

ម្ចាស់​ផលិតផល​នេះ គឺ​ Bella និង​ Maprang បាន​ចូល​ខ្លួន​មក​ដោះស្រាយ​ដោយ​សន្តិវិធី​ តប​ទៅ​នឹងការ​ស៊ើបសួរ​របស់​ក្រុម​ការងារ​នៃ​ក្រសួង​សុខាភិបាល។ ម្ចាស់​ផលិតផល​ទាំង​ ២​នាក់​នេះ​ បាន​និយាយ​ថា​ ត្បិត​ផលិតផល​នោះ​មិន​បាន​ឆ្លងកាត់​ក្រសួង​ ប៉ុន្តែ​វា​ជា​​ផលិតផល​សុទ្ធ​​ ព្រមទាំង​មាន​ការ​ត្រួតពិនិត្យ​ទទួលស្គាល់​ត្រឹមត្រូវ​ពីក្រុមហ៊ុនសុខភាព​ 99 New One ទៀតផង។

មួយ​វិញ​ទៀត​ ចំពោះ​ការ​ផ្សព្វផ្សាយ​លក់​ផលិតផល ក៏​ធ្វើ​ទៅតាម​ការពិត ពួកគេមិនបានបោកប្រាស់​ ឬ​ធ្វើ​អ្វី​ខុស​ពីការពិត​ឡើយ។ ប៉ុន្តែ​ផ្ទុយ​មកវិញ គឺ​ខាង​ក្រុម​តំណាង​ចែកចាយ​ទៅ​វិញ​ទេ ដែល​យក​ផលិតផល​ផ្សេង​ ហើយ​បែរជាកាត់​ត​រូបរបស់ Bella ព្រមទាំង​ប្រកាសថា​ជា​ផលិតផល​ "Be Curve" ទៅវិញ។ ប្រការ​នេះ Bella និង​ Maprang ក៏បាន​លើកឡើងដែរថា ខ្លួនព្យាយាម​ហាមឃាត់​ដែរ តែ​នៅតែកើតមានទៀត។

គួរ​បញ្ជាក់​ថា​ រាល់​ផលិតផល​ទាំង​អស់ ពិសេស​ចំណីអាហារ​ ត្រូវ​តែ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ជា​ដាច់​ខាតពី​ក្រសួងសុខាភិបាល ចៀសវាង​មាន​បញ្ហាមិន​ប្រក្រតី​ទាក់ទង​នឹង​សុខភាព​​របស់​អ្នក​ប្រើប្រាស់ ហើយ​នេះ​ក៏ជាកាតព្វកិច្ច​ចម្បងរបស់​ពួកគេផងដែរ៕

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី