Barca ឈាន​ដល់​កិច្ច​ព្រមព្រៀង ផ្ទេរ​យក​ខ្សែ​ការពារ​ពី Sevilla​ ម្នាក់

  • 2018-05-17 02:53:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona តែកាន់​ខិតជិត​លើ​ការ​ចុះ​កុងត្រា​ដំបូង​នៅ​រដូវ​ក្ដៅនេះ បន្ទាប់​ពី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​នាំ​យក​ខ្សែ​ការពារ​កណ្ដាល Clement Lenglet  ពី​ក្លឹប​រួម​លីគ Sevilla។

តាម​សេចក្ដីរាយការណ៍​ពី​ប្រទេស​អេស្ប៉ាញ​បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យ​២២​ឆ្នាំ​សញ្ជាតិ​បារាំង គឺ​ជា​គោលដៅ​ទី១​សម្រាប់ Barca នៅ​រដូវ​ក្ដៅ​នេះ ហើយ​ការព្រមព្រៀង​បាន​ឈាន​ទៅ​មួយ​ជំហាន​ហើយ ក្រោយ Lenglet យល់​ព្រម​ផ្ទេរ​​មក Camp Nou។

ខ្សែ​ការពារ​កណ្ដាល Thomas Vermaelen និង​ Yerry Mina មិន​ទាន់​​​ឈាន​ដល់​កម្រិត​មួយ​ដែល Barcelona ចង់​បាន​ទៅ​ឡើយ​ទេ ខណៈ​នៅ​ប្រកួត​ចុងក្រោយ​ពួក​គេ​បាន​ភ្លាត់​ធ្វើ​ឲ្យ​ក្រុម​ស្គាល់​ជាតិ​ចាញ់​ដំបូង​ក្នុង La Liga ក្រោម​ស្នៀត Levante ក្នុង​លទ្ធផល ៥-៤។ ទល់​នឹង​ពេល​នេះ​ក្លឹប​រហស្សនាម​អ្នក​មាន​បុណ្យ​បាន​យល់​ព្រម​លក្ខខណ្ឌ​រួចរាល់​ជាមួយ Lenglet និង​ត្រូវ​ចំណាយ​៣០,៧​លាន​ផោន ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​​ពី​ Sevilla។

Clement Lenglet ជា​យុវជន​ចេញ​ពី​ក្លឹប Nancy នៅ​ប្រទេស​បារាំង គេ​បាន​ឡើង​មក​ឈុត​ធំ​នៅ​ឆ្នាំ​២០១៣។ ​បន្ទាប់​មក​នៅ​ឆ្នាំ​២០១៧ ក៏​បានផ្ទេរ​មក Sevilla។ សម្រាប់​ជម្រើស​បារាំង​គេ​ជាប់​តាំង​ពី​ U16​ដល់U21 តែ​ក្រុម​ធំ​មិន​ទាន់​បាន​កោះហៅ​នៅ​ឡើយ​ទេ៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី