បន្តិចទៀត កម្ពុជាអាចនឹងមានរោងចក្រផលិតម៉ូតូអគ្គិសនី
- 2018-05-17 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្តិចទៀត កម្ពុជាអាចនឹងមានរោងចក្រផលិតម៉ូតូអគ្គិសនី
ចន្លោះមិនឃើញ
ក្រុមហ៊ុនចិន Jaingsu Xinri E-Vihicle Co., Ltd (SUNRA) កំពុងសិក្សា និងស្វែងយល់អំពីទីផ្សារកម្ពុជា ដើម្បីរកឱកាសមកវិនិយោគ និងសាងសង់រោងចក្រផលិតម៉ូតូអគ្គិសនី។ នេះបើតាមការលើកឡើងរបស់លោក Victor Wu នាយកគ្រប់គ្រងក្រុមហ៊ុននេះ ថ្លែងប្រាប់ទៅកាន់គណៈប្រតិភូអ្នកកាសែតចិន-អាស៊ាន ដែលបានធ្វើទស្សនកិច្ចនៅទីស្នាក់ការក្រុមហ៊ុននេះ នៅក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ **«ក្រុមហ៊ុនកំពុងសិក្សាទីផ្សារនៅកម្ពុជា ដើម្បីបើកការិយាល័យតំណាង និងឆ្ពោះទៅរកការសាងសង់រោងចក្រផលិតផងដែរ»។**
លោក Victor Wu បានរៀបរាប់ថា ក្រុមហ៊ុនលោកបានផលិតរថយន្ត ម៉ូតូនិងកង់ប្រើអាគុយក្នុងមួយឆ្នាំ៤លានគ្រឿង សម្រាប់ប្រើនៅក្នុងប្រទេសចិន និងនាំចេញទៅប្រទេសចំនួនជាង៣០ នៅក្នុងពិភពលោក ក្នុងនោះ ៣៨ភាគរយទៅអឺរ៉ុប។
ចំណែកទីផ្សារអាស៊ីអាគ្នេយ៍ក្រុមហ៊ុន Xinri E-Vihicle កំពុងដំឡើងរោងចក្រនៅម៉ាឡេស៊ី និងវៀតណាម។ទាក់ទងនឹងការប្រើប្រាស់នោះ លោក វិកទ័រ បានឱ្យដឹងថា អាគុយមានសុពលភាពអាចប្រើបានក្នុងចំងាយពី៥៥គីឡូម៉ែត្រ ទៅ៦៥គីឡូម៉ែត្រ។ ប្រដាប់សាកអាគុយអាចយកបានតាមខ្លួន។
SUNRA ជាក្រុមហ៊ុនឈានមុខគេ នៅក្នុងឧស្សាហកម្មយានយន្តអេឡិចត្រូនិក នៅប្រទេសចិន។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានបង្កើតទំនាក់ទំនងកិច្ចសហការប្រតិបត្តិការយុទ្ធសាស្ត្រ ជាមួយស្ថាប័នស្រាវជ្រាវ និងសាកលវិទ្យាល័យល្បីៗ នៅចិននិងនៅបរទេស ដើម្បីបម្រើដល់វិស័យអប់រំ ការស្រាវជ្រាវ និង ការផលិត៕
អានអត្ថបទបន្ត៖