មនុស្ស​មិន​ចេះ​តិច មក​ទទួល​សេវា​ពិនិត្យ​ភ្នែក​ Free នៅ​សប្ដាហ៍​មុន​

  • 2018-05-17 10:39:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​​ថ្ងៃ​ទី ១១ ឧសភាក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd បាន​រៀបចំ​​សិក្ខាសាលា "សុខភាព​ភ្នែក​ល្អ ជីវិត​ស្រស់ថ្លា ឬ Cool life with Healthy Eye’s" នៅ​ផ្សារ​ទំនើប Aeon Mall រួម​ជា​​មួយ​ការ​ផ្ដល់​សេវា​ពិនិត្យ​ភ្នែក និង​​ចែក​កាដូ​ជា​ផលិត​ផល​​ V-Rohto Cool ​ឥត​គិត​ថ្លៃ​ទៅ​ដល់​អ្នក​ដែល​បាន​ចូល​រួម​​ជា​ច្រើន​។

​លោក​ ចាប ឆៃហ៊ាង ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ភ្នំ​ពេញ បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​​តែងតែ​យកចិត្តទុកដាក់​លើ​ការ​ថែរក្សា​សុខភាព​ភ្នែក​របស់​ប្រជា​ពល​រដ្ឋ ដោយ​​តែងតែ​រៀបចំ​កម្មវិធី​សិក្ខាសាលា​ស្ដី​ពី​ការ​ថែ​រក្សា​ភ្នែក​នៅ​តាម​សាកល​វិទ្យាល័យ​​នៅ​​រាជធានី​ភ្នំ​ពេញ និង​តាម​បណា្ត​ខេត្ត​នានា ដើម្បី​ផ្ដល់​ចំណេះ​ដឹង​ស្ដី​ពី​ការ​ថែ​ទាំ​​ភ្នែក​ឲ្យ​មាន​សុខភាព​ល្អ និង ភ្លឺ​ថ្លា។

សម្រាប់​ឆ្នាំ ២០១៨នេះ ​ក្រុមហ៊ុន​នៅតែ​បន្ត​ការ​រៀបចំ​កម្មវិធី​ពិសេសៗ​ ដោយ​មាន​វត្ត​មាន​​កំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ ​​ជា​អ្នក​តំណាង​​​ផលិតផល V-Rohto Cool និង​អ្នកឯកទេស​ជំងឺ​ភ្នែក គឺ​ចក្ខុ​បណ្ឌិត ​ម៉ារ អម​រិន្ទ មក​ចែក​រំលែក​ចំណេះ​ដឹង ​និង​បទពិសោធន៍​ដល់​ប្រជា​ពល​រដ្ឋ​ពី​សុខភាព​ភ្នែក។

ក្រោយ​សិក្ខាសាលា​លើក​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​គាំទ្រ​ច្រើន ក្រុមហ៊ុន​ដដែល​សន្យា​ថា​នឹង​នាំ​​​កម្មវិធី​ល្អៗ ដើម្បី​​​ប្រយោជន៍​ជូន​ដល់​ប្រជា​ពល​រដ្ឋ​នៅ​កម្មវិធី​ក្រោយៗ​ទៀត៕

ដោយ៖ សុខណា