រម្លឹកអ្នកកីឡាកាស WWE ល្បីៗអំឡុងទសវត្សឆ្នាំ ២០០០ ចំនួន ៤ រូប ដែលបានទទួលមរណភាព
- 2018-05-17 13:54:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រម្លឹកអ្នកកីឡាកាស WWE ល្បីៗអំឡុងទសវត្សឆ្នាំ ២០០០ ចំនួន ៤ រូប ដែលបានទទួលមរណភាព
ចន្លោះមិនឃើញ
កាលពីអំឡុងឆ្នាំ ២០០០ កីឡាកាស WWE អាចនិយាយបានថាជាកីឡាមួយប្រភេទដែលប្រិយមិត្តភាគច្រើននិយមទស្សនា ដោយសារតែភាពរស់រវើកនៃការប្រកួតនីមួយៗ។ ទោះជាយ៉ាងណា យ៉ាងហោចណាស់ មានកីឡាករល្បីៗចំនួន ៤ រូបជំនាន់នោះ ដែលបានទទួលមរណភាព។ អត្ថបទនឹងលើកឡើងពីឆ្នាំ និងមូលហេតុនៃការស្លាប់របស់ពួកគេ៖
៤.Big Daddy V (ស្លាប់អាយុ ៤៣ឆ្នាំ)៖ កីឡាករដែលមានឈ្មោះពិតថា Nelson Frazier គឺជាកីឡាករល្បីមួយរូបក្នុងជំនាន់ឆ្នាំ ២០០០។ កីឡាករច្រើនត្រូវបានគេល្បីតាមរយៈមាឌ និងការធ្វើដៃជាអក្សរ V ក្នុងអំឡុងប្រកួត។ កីឡាករបានចូលនិវត្តន៍កាលពីឆ្នាំ ២០១៣។ ទោះជាយ៉ាងណា Big Daddy V បានស្លាប់មួយឆ្នាំក្រោយមក ដោយមូលហេតុគាំងបេះដូង។
៣.Umaga (ស្លាប់អាយុ ៣៦ឆ្នាំ)៖ កីឡាករដែលមានឈ្មោះពិត Edward Smith Fatu បានស្លាប់ដោយជំងឺគាំងបេះដូងកាលពីឆ្នាំ ២០០៩។
២.Chris Benoit(ស្លាប់អាយុ ៤០ឆ្នាំ)៖ អតីតជើងឯក World Heavyweight Champion ល្បីរូបនេះត្រូវបានប្រទះចងកសម្លាប់ខ្លួនក្នុងឆ្នាំ ២០០៧។ មុនពេលធ្វើអត្តឃាត កីឡាករបានសម្លាប់ប្រពន្ធ និងកូនប្រុសរបស់ខ្លួន។ បើតាមការសន្និដ្ឋានរបស់អ្នកជំនាញ ការមានបញ្ហាខួរក្បាលធ្ងន់ធ្ងរអាចគឺជាមូលហេតុចម្បងនៅពីក្រោយឃាតកម្ម និងអត្តឃាតមួយនេះ។
១.Eddie Guerrero (ស្លាប់អាយុ ៣៨ឆ្នាំ)៖ កីឡាករពូកែកំប្លុកកំប្លែងរូបនេះ ត្រូវបានប្រទះឃើញស្លាប់នៅសណ្ឋាគារមួយកន្លែងនៅឆ្នាំ ២០០៥ ដោយក្មួយប្រុស Chavo Guerrero Jr។ ក្រោយធ្វើការវិនិច្ឆ័យសាកសព បានឲ្យដឹងថាកីឡាករបានស្លាប់ដោយគាំងបេះដូង៕