Griezmann ថា​ ខ្លួន​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ ៣​នាក់​ល្អ​ជាង​គេ​លើ​លោក

  • 2018-05-18 02:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antoine Griezmann ​បាន​និយាយ​ថា គេ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ ៣​នាក់​ល្អ​ជាង​គេ​លើ​លោក និង​ជឿជាក់​ថា លោក  Diego Simeoneជា​មនុស្ស​សំខាន់​ដែល​នាំ​គេ​មក​ដល់​ចំណុច​នេះ។

កីឡាករ​សញ្ជាតិ​បារាំង​រក​បាន​២​គ្រាប់​ម្នាក់​ឯង ជួយ Atletico យក Marseille ៣-០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League កាល​​ពី​យប់​ថ្ងៃ​ពុធ ធ្វើ​ឲ្យ​រូប​គេ​កាន់​តែ​លេចធ្លោ​ក្នុង​ពិភព​បាល់ទាត់។ យ៉ាណាក្ដី​កីឡាករ​ដែល​ជា​គោលដៅ​របស់ Barcelona រូប​នេះ​មិន​ទាន់​ចង់​គិត​ពី​រឿង​ផ្លាស់​ចេញ​ពី Atletico ឡើយ ដោយ​ចង់​នៅ​ទី​នេះ​បន្ត​ជាមួយ​មិត្តរូម​ក្រុម​សម្រេច​បំណង​ខ្លួន​ចង់​បាន។

“វា​មិនមែន​​ជា​ពេល​ត្រូវ​និយាយ​ពី​អនាគត​របស់​ខ្ញុំ​ទេ។ ខ្ញុំ​ត្រូវ​តែ​រីករាយ​ដែល​បាន​ឈ្នះ​ពាន និង​អបអរ​ជាមួយ​អ្នក​គាំទ្រ។ រឿង​ពិត​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ គឺ​ឈ្នះ​ពាន​ជាមួយ Atletico, Simeone និង​មិត្ត​រួម​ក្រុម។ ខ្ញុំ​មាន​អារម្មណ៍​ក្លឹប​ចាប់​ផ្ដើម​ខ្លាំង​​ទៅ​ៗ​​គ្រប់​ការ​ប្រកួត គ្រប់​ឆ្នាំ​។ ខ្ញុំ​នៅ​ទី​នេះ​៤​ឆ្នាំ​ហើយ ហើយ​ខ្ញុំ​មាន​ក្ដី​រីករាយ​ជាមួយ​អ្នក​គាំទ្រ​និង​មនុស្ស​ក្នុង​ក្លឹប​ទាំង​មូល។ ខ្ញុំ​បាន​សិក្សា​ជា​ច្រើន​ពី Simeone។ ខ្ញុំ​ស្ថិត​​ក្នុង​ចំណោម​កីឡាករ​ ៣​នាក់​ល្អ​ជាង​គេ​លើ​លោក ដោយ​សារ​តែ​លោក (Simeone)៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី