រុស្ស៊ី បង្ហាញនាវាដឹកគ្រាប់នុយក្លេអ៊ែរ គ្មានមនុស្សបើកក្រោមទឹក អាចបង្កមហន្តរាយបាន

  • 2018-05-18 03:06:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​ដឹក​គ្រាប់​នុយក្លេអ៊ែរ​គ្មាន​មនុស្ស​បើក​ក្រោម​ទឹក ដែល​មាន​សមត្ថភាព​អាច​កម្ទេច​មូលដ្ឋាន​ទ័ព​ជើង​ទឹក និង បង្ក​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ​ដ៏​ធំ កំពុង​ស្ថិត​ក្រោម​ការ​សាងសង់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

យន្តហោះ​ដែល​មាន​ឈ្មោះ​ថា «Poseidon» នេះ នឹង​អាច​ដឹក​គ្រាប់​នុយក្លេអ៊ែរ​ទម្ងន់​រហូត​ដល់​ទៅ ២មេហ្គាតោន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី TASS។

ទីភ្នាក់ងារ​ខាង​លើ បាន​ឲ្យ​ដឹង​ថា «វា​នឹង​អាច​បំពាក់​នុយក្លេអ៊ែរ​ជា​ច្រើន ដែល​មាន​សារធាតុ​ផ្ទុះ TNT ទម្ងន់​អតិបរមា​រហូត​ដល់​ទៅ ២មេហ្គាតោន»។

ជាមួយ​គ្នា​នេះ​ដែរ Poseidon នឹង​មាន​ល្បឿន​ចាប់​ពី ១១០ ទៅ ១៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​នឹង​ត្រូវ​ប្រតិបត្តិ​នៅ​ក្រោម​ទឹក ដែល​មាន​ជម្រៅ​ជ្រៅ​ជាង ១ គីឡូម៉ែត្រ៕

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន

ចុច​អាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សេង ឡុង