Ariana Grande និយាយ​ថា​ការ​វាយ​ប្រហារ​នៅ​ Manchester នៅ​តែ​តក់​ស្លុត​ដក់​ជាប់​ក្នុង​បេះដូង​នាង​

  • 2018-05-18 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Ariana Grande បាន​បញ្ជាក់​ពី​អារម្មណ៍​នាង​​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ បន្ទាប់​ពី​ការ​វាយ​ប្រហារ​បោក​គ្រាប់​បែក​ដែល​កើត​ឡើង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​របស់​នាង​កាល​ពី​ខែ​ឧសភា​ឆ្នាំ​មុន។

“មាន​មនុស្ស​ជា​ច្រើន​បាន​ឆ្លង​កាត់​ការ​ឈឺ​ចាប់​និង​ការ​បាត់​បង់​សមាជិក​ដែល​ជា​ទី​ស្រលាញ់។ ដូច្នេះ​ហើយ​ដំណាក់​កាល​នៃ​ការ​ធ្វើ​ទឹក​ចិត្ត​ឲ្យ​ល្អ​ឡើង​វិញ​គឺ​ត្រូវ​ចំណាយ​ពេល​យូរ​ខ្លាំង​ណាស់​។" តារា​ចម្រៀង​វ័យ​២៤​ឆ្នាំ​បាន​និយាយ​ដូច្នេះ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​របស់​ទស្សនាវដ្ដី Time។

នាង​បាន​បន្ត​ទៀត​ថា៖ "វា​ជា​រឿង​ដ៏​អាក្រក់​មួយ​ដែល​បាន​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​គ្នា។ ហេតុ​ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ ដើម្បី​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្ញុំ​ដឹង​ថា​ទោះ​បី​ជា​រឿង​អាក្រក់​បែប​នេះ​កើត​ឡើង​ក៏​ដោយ ក៏​យើង​មិន​ត្រូវ​ចុះ​ចាញ់​ដែរ។"

គូស​បញ្ជាក់​ដែរ​ថា ក្រោយ​ហេតុ​ការណ៍​នេះ​កើត​ឡើង Ariana បាន​បង្កើត​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​ ដើម្បី​រៃ​អង្គាស​រក​ប្រាក់​ចំណូល​ទៅ​ជួយ​គ្រួសារ​ជន​រង​គ្រោះ​ ដែល​មាន​ចូលរួម​ពី​សំណាក់​តារា​ល្បីៗ​ជា​ច្រើន​ដូច​ជា Katy Perry, Justin Bieber និង Miley Cyrus ជា​ដើម៕

ប្រភព៖ etonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម