ឆែក​មើល​រាង​ HTC ស៊េរី​ថ្មី ត្រៀម​ចេញ​ថ្ងៃ ២៣ ខែ​នេះ​ មិន​ខ្ចី​​ប្រើ​ម៉ូដ​ឆក

  • 2018-05-18 03:51:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HTC ស៊េរី​ថ្មី​ដែល​គេ​ដឹង​ថា​ជា​ម៉ូដែល​ U12+ ​ត្រៀម​នឹង​បង្ហាញ​ខ្លួន​ថ្ងៃ​ទី​ ២៣ ខែ​ឧសភា​នេះ​ បាន​លេច​ចេញ​នូវ​​រូបរាង​ Render ​រួម​ទាំង​លក្ខណៈ​សម្បត្តិ​សំខាន់​មួយ​ចំនួន​ផង។

រូបភាព​ដែល​គេ​ឃើញ​ស្ដែងៗ​ បង្ហាញ​ថា​ U12+ មិន​មាន​ប្រើ​រចនាបថ​ក្បាល​ឆក​ដូច​ជា​ស្មាតហ្វូន​ Android ​ស៊េរី​ថ្មីៗ​ដែល​ចេញ​ពេល​កន្លង​មក ​​នោះ​ទេ។ U12+ មាន​ប្រើ​អេក្រង់​លាត​ទំហំ​ ៦ អ៊ីញ​​ ដែល​មាន​គែម​អេក្រង់​ស្ដើង​ និង​មាន​តួ​ខ្លួន​មិន​ខុស​ពី​ស្មាតហ្វូន​ HTC ស៊េរី​មុនៗ​ប៉ុន្មាន​ទេ។

​​​​​​​​​ចំពោះ​លក្ខណៈ​សម្បត្តិ​វិញ​មាន​ដូច​ខាង​ក្រោម ៖

  • កាមេរ៉ា​ខាង​មុខ​ជា​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ អាច​ប្រើ​សម្រាប់​ថត​ Selfie ប្រភេទ​ Bokeh

  • កាមេរ៉ា​ខាង​ក្រោយ​ក៏​ភ្លោះ ដោយ​កាមេរ៉ា​មេ​មាន​កម្រិត ១២ MP ជា​ប្រភេទ​ Wide-Angle និង​កាមេរ៉ា​ទីពីរ​មាន​កម្រិត ១៦ MP ជា​ប្រភេទ Telephoto

  • ប្រើ​បន្ទះ​ឈីប​ Snapdragon 845 រួម​នឹង​ RAM ទំហំ​ ៦ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ ៦៤ ឬ ១២៨ GB ហើយ​មាន​កន្លែង​សម្រាប់​ដាក់​មេមូរី​កាត

  • ថ្ម​ទំហំ​ ៣៥០០ mAh ទ្រាំទ្រ​នឹង​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន​ Quick Charge 3.0

  • ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.0 Oreo រួម​ទាំង​មាន​បច្ចេកវិទ្យា​ Edge Sense

  • ធន់​នឹង​ទឹក​ក្នុង​កម្រិត IP68

  • រំពឹង​ថា​នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី​ ១ ខែ​មិថុនា​

  • តម្លៃ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង