មកដឹងតម្លៃថ្មី ធ្វើលិខិតឆ្លងដែននៅថៃ វៀតណាម ឡាវ និងកម្ពុជា
- 2018-05-18 04:54:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃថ្មី ធ្វើលិខិតឆ្លងដែននៅថៃ វៀតណាម ឡាវ និងកម្ពុជា
ចន្លោះមិនឃើញ
ថ្ងៃនេះ Sabay សូមបង្ហាញតម្លៃថ្មី ចំពោះការធ្វើលិខិតឆ្លងដែននៅប្រទេសជិតខាង ដោយយោងតាមប្រភពពី WIKIPEDIA ដូចខាងក្រោមនេះ៖
ប្រទេសឡាវ៖
១. សេវារយៈពេល១០ថ្ងៃ តម្លៃ ០១ក្បាល ៥០ដុល្លារអាមេរិក
២. សេវារយៈពេល៧ថ្ងៃ តម្លៃ០១ក្បាល ៥៥ដុល្លារអាមេរិក
៣. សេវារយៈពេល៣ថ្ងៃ តម្លៃ ០១ក្បាល ៦០ដុល្លារអាមេរិក
១. សេវារយៈពេល១ថ្ងៃ តម្លៃ ០១ក្បាល ៦៥ដុល្លារអាមេរិក
ប្រទេសថៃ៖
នៅប្រទេសថៃ មានលិខិតឆ្លងដែន៧ប្រភេទផ្សេងៗគ្នា។ ប៉ុន្តែមានតែប្រភេទធម្មតាប៉ុណ្ណោះ ប្រជាជនថៃនិយមធ្វើជាងគេ។ ចំពោះតម្លៃ ០១ក្បាល ១០០០បាត ឬស្មើនឹង ៣០ដុល្លារ មានសុពលភាព៥ឆ្នាំ។
ប្រទេសវៀតណាម៖
ចំពោះវៀតណាម លិខិតឆ្លងដែន ០១ក្បាល តម្លៃ២០ម៉ឺនដុង ឬស្មើតែ៩ដុល្លារប៉ុណ្ណោះ និងមានសុពលភាពរហូតដល់១០ឆ្នាំ។
ដោយឡែកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានកែប្រែការផ្ដល់លិខិតឆ្លងដែនដោយពន្លឿនរយៈពេលធ្វើ តែតម្លៃនៅដដែល។ ចាប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នេះតទៅការផ្ដល់លិខិតឆ្លងដែននឹងត្រូវកែប្រែដូចខាងក្រោមនេះ៖
សម្រាប់មនុស្សចាស់
១. សេវារយៈពេល ១៥ថ្ងៃ តម្លៃ ០១ក្បាល ១០០ដុល្លារអាមេរិក
២. សេវារយៈពេល ៧ថ្ងៃ តម្លៃ ០១ក្បាល ១៥០ដុល្លារអាមេរិក
៣. សេវារយៈពេល ១ថ្ងៃ តម្លៃ ០១ក្បាល ២០០ដុល្លារអាមេរិក
សម្រាប់កូនក្មេង
១. សេវារយៈពេល ១៥ថ្ងៃ តម្លៃ ០១ក្បាល ៨០ដុល្លារអាមេរិក
២. សេវារយៈពេល ៧ថ្ងៃ តម្លៃ ០១ក្បាល ១២០ដុល្លារអាមេរិក
៣. សេវារយៈពេល ១ថ្ងៃ តម្លៃ ០១ក្បាល ១៦០ដុល្លារអាមេរិក