នៅ​ខ្មែរ Honda Click 150i តម្លៃ​ជិត ៣ ០០០ ដុល្លារ ចុះ​នៅ​ថៃ វៀតណាម ឥណ្ឌូណេស៊ី.....តម្លៃ​ខុសគ្នា​ប៉ុណ្ណា?

  • 2018-05-19 04:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Click កម្លាំង​ម៉ាស៊ីន 150i ស៊េរី​ឆ្នាំ ២០១៨ បាន​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក​ហើយ ជាមួយ​​តម្លៃ​ជាង ៣ ០០០ ដុល្លារ(មិន​ផ្លូវការ) ដោយ​ឡែក​ប្រិយមិត្ត​ខ្លះ​ក៏​បាន​ដឹង​ពី​តម្លៃ​ដាក់​លក់​នៅ​ទីផ្សារ​ប្រទេស​ថៃ​ខ្លះៗ​ដែរ ប៉ុន្តែ​នៅ​តាម​បណ្ដា​ប្រទេស​អាស៊ាន​មួយ​ចំនួន​ក៏​មាន​ដាក់​លក់​ម៉ូតូ Honda Click150i នេះ​ដូច​គ្នា​ដូច​ជា​ប្រទេស ឥណ្ឌូនេស៊ី វៀតណាម ជាដើម។

Honda Click លក់​នៅ​ខ្មែរ

យ៉ាង​ណា​ក្ដី មុន​នឹង​ពិនិត្យ​មើល​ហាង​ឆេង​តម្លៃ ក្រុម​ការងារ​បញ្ជាក់​បន្តិច តម្លៃ​នេះ​គិត​តែ​ចំពោះ​ប្រភេទ​ជម្រើស​ម៉ាស៊ីន​កម្លាំង ១៥០ សេសេ​ប៉ុណ្ណោះ ហើយ​ក៏​ជា​តម្លៃ​មិន​ផ្លូវការ​តាម​បណ្ដា​ប្រទេស​នីមួយៗ​ផង​ដែរ។

#ប្រទេស​ថៃ

Honda Click ស៊េរី​ឆ្នាំ ២០១៨ មាន​ពីរ​ជម្រើស​គឺ ១២៥ ​សេសេ​និង ១៥០ ​សេសេ។

  • ប្រភេទ​ម៉ាស៊ីន ១៥០ សេសេ​តម្លៃ ៦០ ២០០ បាត (ប្រហែល​ ១ ៨៩៨ ដុល្លារ)
  • ប្រភេទ​ម៉ាស៊ីន ១២៥ សេសេ​តម្លៃ​ចន្លោះ​ពី​ ៥១ ០០០ បាត (ប្រហែល​ ១ ៦០៧ ដុល្លារ) ដល់ ៥៤ ៧០០ បាត (ប្រហែល​ ១ ៧២៤ ដុល្លារ)។

#ប្រទេស​វៀតណាម

ក្រុមហ៊ុន Honda ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ប្រកាស​ចេញ​ម៉ូតូ​ Honda Vario(ឈ្មោះ​ហៅ​នៅ​វៀតណាម) តែ​ការ​រូបរាង​និង​លក្ខណៈ​សម្បត្តិ​ដូច​ទៅ​នឹង Honda Click ​ប្រទេស​ថៃ។

  • ប្រភេទ​ម៉ាស៊ីន ១៥០ សេសេ​តម្លៃ​ ៣ ០៥០ ដុល្លារ
  • ប្រភេទ​ម៉ាស៊ីន ១២៥ ​សេសេ​តម្លៃ ១៣៦២ ​ដុល្លារ។
ហាង​ឆេង​តម្លៃ​លក់​នៅ​វៀតណាម

#ប្រទេស​ឥណ្ឌូនេស៊ី

Honda Vario ឬ Honda Clickចេញ​លក់​នៅ​ឥណ្ឌូនេស៊ី​ក៏​មិន​ខុស​ពី​វៀតណាម​ដែរ ពោល​គឺ​ខុស​តែ​ឈ្មោះ​ប៉ុណ្ណោះ។

  • ប្រភេទ​ម៉ាស៊ីន ១៥០ សេសេ​តម្លៃ ១ ៧០០ ដុល្លារ
  • ប្រភេទ​ម៉ាស៊ីន១២៥ សេសេ ​តម្លៃ ១ ៤០០ ដុល្លារ។

#ប្រទេស​កម្ពុជា

  • ប្រភេទ​ម៉ាស៊ីន ១៥០ សេសេ​តម្លៃ​ ៣ ០០០ ដុល្លារ
  • ប្រភេទ​ម៉ាស៊ីន ១២៥ ​សេសេ​មិន​ទាន់​ចេញ​លក់​នៅ​ឡើយ​ទេ​។

ប្រភព៖ Zing | paultan | maxim   ប្រែ​សម្រួល៖ រក្សា