Nokia X6 ថ្លៃ​ខ្ទង់​ ២០០ ដុល្លារ​ អាច​នឹង​ចេញ​លក់​ក្រៅ​ប្រទេស​ចិន​

  • 2018-05-20 03:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nokia X6 បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​ឧសភា​ កន្លង​ទៅ​ ដោយ​មាន​លក់​ផ្ដាច់​មុខ​តែ​នៅ​ក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ។

យ៉ាងណាក្ដី​ ក្រោយ​ពី​ឃើញ​ថា​ស្មាតហ្វូន​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​​ នាយក​ផ្នែក​ផលិតផល​នៃ​ក្រុមហ៊ុន​ HMD Global បាន​បង្កើន​នូវ​ការ​ស្ទង់មតិ​មួយ​លើ​គណនី​ Twitter របស់​ខ្លួន។ ការ​ស្ទង់​មតិ​ធ្វើ​ឡើង​ដើម្បី​ចង់​ដឹង​ថា​ មាន​អ្នក​គាំទ្រ​ប៉ុន្មាន​នាក់​ ចង់​​ឲ្យ​ HMD Global បញ្ចេញ​ Nokia X6 លក់​ក្រៅ​ទឹក​ដី​ប្រទេស​ចិន។

ការ​ស្ទង់មតិ​​ដែល​មាន​អ្នក​ចូល​រួម​ចំនួន​ ៨៥២៧ នាក់​ មាន​ ៩២% ​គាំទ្រ​ឲ្យ​មាន​ការ​ចេញ​លក់​ក្រៅ​ប្រទេស​ចិន។ ក្រោយ​ការ​ស្ទង់មតិ​នេះ​ចប់​នាយក​ផ្នែក​ផលិតផល​របស់​ HMD Global ក៏​បាន​បង្ហោះ​ Status មួយ​អរគុណ​ដល់​អ្នក​ចូល​រួម។

​Status ចុង​ក្រោយ​នេះ អាច​ជា​ការ​ឲ្យ​តម្រុយ​ថា​ Nokia X6 អាច​នឹង​ត្រូវ​បញ្ចេញ​លក់​លើ​ទីផ្សារ​ដទៃ​ក្រៅ​តែ​ពី​ប្រទេស​ចិន។

Nokia X6 ដែល​ចេញ​លក់​លើ​ទីផ្សារ​បរទេស​អាច​នឹង​មាន​តម្លៃ​ចន្លោះ​ពី​ ២០០ ទៅ ៣០០ ដុល្លារ មិន​ថ្លៃ​លើស​​​ពី​នៅ​ប្រទេស​ចិន​នោះ​ទេ៕​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង