ថា​អត់​កប់​មួយ​ម៉ាត់​ទៅ Rolls-Royce Cullinan ​ជារ​ថយ​ន្ត "​បី​បំណែក​” ដំបូង​គេ​ប្រភេទ​រ​ថយ​ន្ត SUV​

  • 2018-05-20 03:29:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rolls-Royce បាន​បង្កើត​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៅ​ក្នុង​ឧស្សាហកម្ម​ទំនិញ​ប្រណីត សម្រាប់​ការ​ចេញ​រថយន្ត​ម៉ូដែល​ថ្មី​ស្រឡាង ជា​រថយន្ត​ពិសេស​ពី​គេ​និង​មាន​តួ​ខ្ពស់ (SUV)។ Cullinan មាន​អត្ថន័យ​បង្កប់ "ការ​បើកបរ​ដ៏​រលូន​”។

SUV សម្តៅ​លើរ​ថយន្ត​ដែលមាន​ពីរ​ផ្នែក សម្រាប់​បើកបរ​លើ​ដងផ្លូវ​ធម្មតា។ ប៉ុន្តែ Rolls-Roce បាន​ស្រមៃ​ឃើញ​រថយ​ន្ត​តួ​ខ្ពស់​មាន​បី​បំណែ​ក ដែល​អាច​ធ្វើ​ដំណើរ​លើ​គ្រប់​ស្ថានភាព​ផ្លូវ​ពិតៗ ជាមួយ​ការ​រចនា​ប្លែក​គេ ក៏ដូចជា​សមត្ថភាព​ពេញលេញ ដែល​អាច​បំពេញ​តាមត​ម្រូ​វ​ការ​ផ្នែក​ដំ​ណើ​រ​ផ្សងព្រេង​របស់​អតិ​ថិ​ជន។

Rolls-Royce Cullinan ម៉េច​ដែរ៖

រ​ថយ​ន្ត Cullinan៖

​- ​ដាក់​ឈ្មោះ​តាម​គ្រាប់ពេជ្រ​ធំ​បំ​ផុត ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​លើ​គ្រឿង​អលង្ការ​រាជ​ចក្រ​ភព​អង់គ្លេស​

​- ​ជារ​ថយ​ន្ត​តួ​ខ្ពស់​ប្រើ​សម្រាប់​គ្រប់​ស្ថានភាព​ផ្លូវ ដែល​អភិ​វ​ឌ្ឍ​គំនិ​តនៃ​ការចង់​ធ្វើ​ដំ​ណើ​រ​បែប​ប្រណីត​លើ​ដងផ្លូវ​ពិបាក ឲ្យ​ចេញ​ជារឿង​ពិត​ជាក់ស្ដែង​ជា​លើក​ដំ​បូ​ង​។ ​

​- Cullinan ទទួលបាន​ឋានៈ​ជារ​ថយ​ន្ត​និមិត្តរូប នៅ​ចំពោះមុខ​ការ​រចនា​សាំៗ​ដដែលៗ​របស់រ​ថយ​ន្ត SUV នា​ពេលបច្ចុប្បន្ន។

​- ​ជារ​ថយ​ន្ត "​បី​បំណែក​” ដំបូង​គេ​នៅក្នុង​វិ​ស័​យរ​ថយ​ន្ត SUV​។ ការ​ខ័ណ្ឌ​ចែកនៃ​រ​ថយ​ន្ត Cullinan នឹង​បង្កើត​ឲ្យ​មាន​បរិយាកា​សប្លែក​សម្រាប់​អ្នកជិះ ដែល​ខ័ណ្ឌ​ចែក​ដាច់ពី​ផ្នែក​ដាក់​ឥ​វ៉ាន់​។

​- ​ជារ​ថយ​ន្ត Rolls-Royce ដែល​អាច​ប្រើប្រាស់​គ្រប់​កាលៈទេសៈ​បំផុត​។ រ​ថយ​ន្ត Cullinan គឺជារ​ថយ​ន្ត SUV កំពូល​ប្រណីត​ដែល​អាច​ប្រើប្រាស់​បាន​គ្រប់​ស្ថានការណ៍ សម្រាប់​ជិះ​លក្ខណៈ​គ្រួសារ សម្រាប់​ការ​ជិះ​កម្សាន្ត​។

​- ​Cullinan ជារ​ថយ​ន្ត Rolls-Royce ម៉ូ​ដែល​ទី​ពី​រហើយ ដែល​ប្រើប្រាស់ បច្ចេកវិទ្យា “​ស្ថាបត្យកម្ម​ប្រណីត​" អាលុយមីញ៉ូម​ទាំងស្រុង ហើយ​ជារ​ថយ​ន្ត SUV ដែល​មាន​បច្ចេកវិទ្យា​ទំនើប​បំ​ផុត​ក្នុង​ពិ​ភព​លោក និង​បង្កើតឡើង​ក្នុង​គោល​បំណង​ជាក់លាក់​។

​- Cullinan បាន​ឆ្លងកាត់​ការសាកល្បង​បើក​កម្ទេចចោល​នៅ​ទូទាំង​ពិ​ភព​លោក ហើយ​ជារ​ថយ​ន្តមាន​សមត្ថភាព​មិន​គួរ​ឲ្យ​ឲ្យ​ជឿ ដោយ​មាន​ការ​អភិ​វ​ឌ្ឍ​ន៍​នូវ​ទស្សនទាន "​ជិះ​លើ​កម្រាល​ព្រំ​ទិព្វ​" សម្រាប់​ទទួល​បានការ​រីករាយ​ក្នុងការ​ជិះ​លើផ្លូវ​ពិបាក ដោយ​អនុលោម​តាម​លក្ខណៈសម្បត្តិ​គ្រប់​យ៉ាង​របស់រ​ថយ​ន្ត Rolls-Royce ដែល​បើក​លើ​ផ្លូវ​ធម្មតា។

​- Cullinan បំពាក់​នូវ​គ្រឿង​បែប Bespoke ដែល​ត្រូវបាន​បង្កើតឡើង​សម្រាប់​របៀបរ​បបរស់​នៅ​ផ្សេងៗ​គ្នា​របស់​ម្ចាស់រ​ថយ​ន្ត រាប់បញ្ចូល​ទាំង​កន្លែង​អង្គុយ​ទស្សនា​ទេសភាព (Viewing Suite) និង​សកម្មភាព​កម្សាន្ត (Recreation Module)​។

​- ​ម៉ាស៊ីន​រ​ថយ​ន្ត Rolls-Royce V12 ទែរ​បូ​ភ្លោះ​ចំ​ណុះ 6.75 លីត្រ បង្កើត​បាន​នូ​វ​កម្លាំង 563bhp/420kW និង 850Nm/627lb ft នៃរ​ង្វិ​ល​ជុំ​ម៉ាស៊ីន (torque) សម្រាប់​ប្រព័ន្ធ​បង្វិល​កង់​ទាំង​បួន (AWD) និង​ប្រព័ន្ធ​ចង្កូត​កង់​ទាំង​បួន​ដែល​បង្កើតឡើង​ថ្មី ដែល​ទាំងអស់​នេះ​ត្រូវបាន​បង្កើត​ឡើងដើម្បី​ជំ​នះ​លើ​ឧបសគ្គ​គ្រប់​បែបយ៉ាង​។

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី