ស្ងាត់​ៗ អ្នក​លេង​គុន​ខ្មែរ វណ្ណៈ​ វ៉ៃ​សកល​​៦​ទឹក​ឈ្នះ​ថៃ​នៅ​ដី​របស់​ថៃ​

  • 2018-05-20 03:42:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ពូកែ​វ៉ៃ​កែង រឿម វណ្ណៈ​បាន​ចេញ​ទៅ​ប្រកួត​ប្រដាល់​សកល​នៅ​​ប្រទេស​ថៃ​លក្ខណៈ​អាជីព​​៦​ទឹក​ ហើយ​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ប្រសើរ​ទៅ​លើ​កីឡាករ​ថៃ​ដែល​ជា​ម្ចាស់​ផ្ទះ។

កីឡា​ប្រដាល់​សកល​​ កម្ពុជា​មាន​កម្រិត​ទាប​ជាង​ថៃ​ឆ្ងាយ​ណាស់​ បើ​ប្រៀប​ធៀប​គ្នា។ ថៃ​មាន​កីឡាករ​ប្រដាល់​សកល​ច្រើន​ទាំង​កម្រិត​ពាក់​កណ្តាល​អាជីព​ និង​អាជីព​ដែល​មាន​កីឡាករ​ឈ្នះ​ខ្សែក្រវាត់​កម្រិត​ពិភព​លោក​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ​ កម្ពុជា​មិន​បាច់​និយាយ​ដល់​ការ​ប្រកួត​អន្តរជាតិ​ទេ​ សូម្បី​ប្រកួត​សកល​ក្នុង​ស្រុក​ក៏​មាន​មិន​សូវ​មាន​ផង។

កីឡាករ រឿម វណ្ណៈ

ទោះ​បី​ជា​បែប​នេះ​ក្តី​ អ្នក​លេង​គុន​ខ្មែរ​ រឿម វណ្ណៈ​​ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ​លើ​កីឡាករ​ថៃ​ដែល​ជា​ម្ចាស់​ផ្ទះ​ក្នុង​កម្មវិធី​ប្រដាល់​សកល​ Work Point Thai ។ ក្នុង​ការ​ប្រកួត​៦​ទឹក​ដែល​ជា​កម្រិត​អាជីព​ កីឡាករ​កម្ពុជា​បាន​ព្យាយាម​ដើរ​ចូល​វ៉ៃ​រហូត​ ហើយ​ជា​រឿយ​ៗ​វ៉ៃ​ចំ​គោល​ដៅ​បាន​ល្អ។ ចំណែក​កីឡាករ​ម្ចាស់​ផ្ទះ​ក៏​វ៉ៃ​ចូល​វណ្ណៈ​ដែរ​ ប៉ុន្តែ​ចូល​ចំ​គោល​ដៅ​មិន​ច្រើន​ទេ។ ចប់​ការ​ប្រកួត​៦​ទឹក​ឃើញ​ថា វណ្ណៈ​មាន​ពិន្ទុ​នាំ​មុខ​ដែល​ជា​ការ​កាត់​សេចក្តី​ដោយ​ចៅក្រម។

មែន​ទែន​ទៅ​ កម្ពុជា​ក៏​មាន​កីឡាករ​ដែល​មាន​ទេពកោសល្យ​ និង​សមត្ថភាព​ផ្នែក​ប្រដាល់​សកល​មិន​ចាញ់​បរទេស​ប៉ុន្មាន​ដែរ​ ប៉ុន្តែ​ខ្វះ​ខាត​តែ​ឱកាស​ និង​មិន​មាន​កម្មវិធី​ប្រកួត​ច្រើន​ប៉ុណ្ណោះ។ ប្រសិន​បើ​កម្ពុជា​មាន​កម្មវិធី​ប្រដាល់​សកល​កាន់​តែ​ច្រើន​ នឹង​កាន់​តែ​ល្អ​ ពី​ព្រោះ​ប្រដាល់​សកល​នេះ​ជា​ប្រភេទ​កីឡា​មាន​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ៗ​លើ​ពិភព​លោក។

តោះ​មើល​ការ​វ៉ៃ​របស់​ វឿម វណ្ណៈ​ទាំង​៦​ទឹក​

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម