លី លានជា ធ្លាក់ខ្លួនឈឺ មុខមាត់រូបរាងប្រែប្រួលខ្លាំង មើលសឹងមិនស្គាល់
- 2018-05-20 06:12:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លី លានជា ធ្លាក់ខ្លួនឈឺ មុខមាត់រូបរាងប្រែប្រួលខ្លាំង មើលសឹងមិនស្គាល់
ចន្លោះមិនឃើញ
អ្នកគាំទ្រតារាសម្ដែងក្បាច់គុនចិនជើងចាស់ Jet Li (លី លានជា) មានការភ្ញាក់ផ្អើល និងបារម្ភចំពោះសុខភាពរបស់លោកជាខ្លាំង ក្រោយប្រទះឃើញរូបភាពរបស់លោកកាលពីពេលថ្មីៗនេះ បានភាពទ្រុឌទ្រោម និងចាស់ជ្រីវជ្រួញខ្លាំង។
ជាក់ស្ដែង កាលពី៥ឆ្នាំមុន តារាសម្ដែងជើងចាស់រូបនេះ ក៏ធ្លាប់បានប្រាប់ផងដែរថា លោកកំពុងទទួលរងនូវបញ្ហាសុខភាពមួយចំនួន។
រូបភាពដែលបានចែកចាយកាលពីពេលថ្មីៗនេះ គឺរូបភាពដែលលោកបានទៅទស្សនាវត្តមួយនៅតំបន់ប្រវត្តិសាស្ត្រ Tibet ។ ក្នុងរូបនោះដែរ បង្ហាញឲ្យឃើញថា លោកត្រូវបានជំនួយការម្នាក់ជួយគ្រាខណៈកំពុងដើរទស្សនាផងដែរ។
កាលពីឆ្នាំមុន តារាសម្ដែងវ័យ ៥៥ឆ្នាំរូបនេះ បាននិយាយពីជំងឺរបស់លោកក្រោយបាត់មុខមួយរយៈពីមុខមនុស្សទូទៅ។ លោកបាននិយាយថាលោកមានជំងឺបម្រែបម្រួលក្រពេញទីរ៉ូអ៊ីត ក្នុងឆ្នាំ២០១០ ហើយទោះបីជាលោកទទួលទានថ្នាំទៀតទាត់យ៉ាងណាក៏ដោយ ជំងឺមួយនេះនៅតែធ្វើទុក្ខឡើងវិញដដែល។
ជំងឺប្រភេទនេះអាចបង្កឲ្យកម្រិតចង្វាក់បេះដូងរបស់យើងមានការប្រែប្រួល។ កាលពីប៉ុន្មានឆ្នាំមុន លោកក៏បាននិយាយដែរថា លោកមិនអាចធ្វើសកម្មភាពអ្វីបានដោយសារតែជំងឺមួយនេះ។ ហើយក្នុងឆ្នាំ២០១៣ តារាសម្ដែង លី លានជាត្រូវបានក្រុមគ្រូពេទ្យព្រមានថា លោកអាចនឹងត្រូវអង្គុយលើរទេះ ប្រសិនបើនៅតែព្យាយាមធ្វើសកម្មភាពអ្វីហួសកម្រិតនោះ។
មួយវិញទៀត តារាសម្ដែងរូបនេះក៏បានបញ្ជាក់ថែមទៀតថា ក្រៅពីជំងឺមួយប្រភេទនេះ លោកក៏មានបញ្ហាជើង និងឆ្អឹងខ្នងផងដែរ ដែលធ្វើឲ្យលោកមិនអាចឈរបានយូរ ដែលជាហេតុធ្វើឲ្យសុខភាពរូបរាងកាយរបស់លោកទ្រុឌទ្រោមរហូតមកដល់សព្វថ្ងៃនេះ៕