ស្ងាត់ៗ​ Henry ចេញ​មុខ​អន្តរាគមន៍​រឿង​​ជ្រើសរើស​គ្រូ​ថ្មី​នៅ Arsenal

  • 2018-05-21 00:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Thierry Henry ចង់​វិល​ត្រឡប់​ទៅ​កាន់​ក្រុម​កាំភ្លើង​ធំ​វិញ​ ប៉ុន្តែ​មិនមែន​ទៅ​ធ្វើការ​ក្រោម​ Mikel Arteta ទេ។ នេះ​បើ​តាម Dailymail ទើប​បាន​ចុះ​ផ្សាយ។

អតីត​កីឡាករ​សញ្ជាតិ​បារាំង មិន​ចង់​បាន​តំណែង​ជា​គ្រូ​បង្វឹក​​ពី​ក្រុម​ចាស់​របស់​ខ្លួនឡើយ ប៉ុន្តែ​ជំនួយ​ការ​​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បែលហ្សិក​រូប​នេះ​​ក៏​មិន​បាន​គាំទ្រ Arsenal រឿង​សម្រេច​ចិត្ត​យក Arteta មក​ជំនួស Wenger ដែរ​ដោយ​យល់​ថា Arteta នៅ​ខ្វះ​បទពិសោធន៍​ធ្វើ​គ្រូ​ធំ។ ប្រភព​ខាង​លើ​បន្ត។

Henry និយាយ​ថា​លោក​នឹង​ជួប​ជជែក​ជាមួយ​ក្រុមប្រឹក្សា​ក្លឹប​កាំភ្លើង​ធំ​ ដើម្បី​និយាយ​ពី​គំនិត​យោបល់​របស់​លោក​ជុំវិញ​ការ​ជ្រើសរើស​គ្រូ​ថ្មី​នេះ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ។ ប្រភព​ខាង​លើ​បន្ថែម។​​

​Henryបាន​ចំណាយ​ពេល​២​ឆ្នាំ​ធ្វើ​​​ជា​ជំនួយ​ការ​លោក Roberto Martinez ឲ្យ​​ជម្រើស​ជាតិ​បែលហ្សិក ខណៈ​ដែល Arteta គឺ​ជា​ដៃ​ស្តាំ​លោក Pep Guadiola នៅ​ Man City។

ទោះជាយ៉ាងណាក៏ដោយ​ក្រុមប្រឹក្សា​ក្លឹប Arsenal បាន​ព្រមព្រៀង​ផ្ទាល់​មាត់​ហើយ​ថា​នឹង​អញ្ជើញ Arteta មក​ធ្វើ​ជា​គ្រូ​ធំ បើ​ទោះ​ជា​មិន​ទាន់​មាន​ការ​ចុះ​កិច្ចសន្យា​ផ្លូវការ ប៉ុន្តែ​សារព័ត៌មាន​ធំៗ​ជា​ច្រើន​ជឿ​ថា អតីត​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​នឹង​​ធ្វើ​​ដំណើរ​ទៅ​កាន់​ទឹកដី Emirates នា​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​ ដើម្បី​ជំនួស​តំណែង Wenger៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត