មកដឹងរឿងរ៉ាវប្រវត្តិសាស្រ្តប្លែកៗ គួរឲ្យជក់ចិត្តទាំង ២០ នៅជុំវិញពិភពលោក

  • 2018-05-21 06:28:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រវត្តិសាស្ត្រ បាន​រក្សា​ទុក​អាថ៌កំបាំង​ជា​ច្រើន ប៉ុន្តែ​ដោយសារតែ​ការ​ផលិត​ម៉ាស៊ីន​ថតរូប ធ្វើ​ឲ្យ​ប្រវត្តសាស្រ្ត​ទាំង​នោះ ត្រូវ​បាន​ចងចាំ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ខាង​ក្រោម​នេះ​គឺ​ជា​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ប្លែកៗ​គួរឲ្យ​ជក់ចិត្ត ទាំង ២០ នៅ​ជុំវិញ​ពិភពលោក៖

#១ ទាហាន​អង់គ្លេស បាន​ហ្វឹកហាត់​ដោះ​មីន ដោយ​មិន​ប្រើ​ភ្នែក​មើល ដើម្បី​អាច​ធ្វើ​ការ​នៅ​ក្នុង​ទី​ងងឹត ឆ្នាំ១៩៤៣។

#២ ការ​កក​ស្ទះ​ចរាចរ​នៅ​ទីក្រុង​ប៊ែរឡាំង នៅ​ពេល​អាល្លឺម៉ង់​ខាងកើត​ផ្លាស់​ទី​ចូល​ទីក្រុង​ប៊ែរឡាំង​ខាងលិច បន្ទាប់​ពី​ជញ្ជាំង​ទីក្រុង​ប៊ែរឡាំង​បាន​ដួល​រលំ ឆ្នាំ១៩៨៩។

#៣ មេដឹកនាំ​ផ្ដាច់ការ​អាល្លឺម៉ង់ Adolf Hitler និង​មេដឹកនាំ​មូស្លីម Haj Amin al-Husseini ក្នុង​ប្រទេស​អាល្លឺម៉ង់ ឆ្នាំ១៩៤១។

#៤ ទាហាន​ស្រី​អង់គ្លេស​ដួល​សន្លប់​បាត់​ស្មារតី នៅ​ចំពោះ​ព្រះភ័ក្រ្ត​មហាក្សត្រិយានី Elizabeth ដែល​កំពុង​ត្រួត​ពិនិត្យ​កង​ទ័ព​នារី នៅ​ក្នុង​ទីក្រុង Shrewsbury ប្រទេស​អង់គ្លេស ឆ្នាំ១៩៤៩។

#៥ ទិដ្ឋភាព​ភ្ញៀវ​ទទួលទាន​អាហារ​ពេល​ល្ងាច នៅ​លើ​អគារ​ពាណិជ្ជកម្ម World Trade Center ក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក ឆ្នាំ១៩៩៣។

#៦ បុរស​ម្នាក់​នៅ​ឆ្នេរ​សមុទ្រ Heemskerk ប្រទេស​ហូឡង់ ត្រូវ​ប៉ូលិស​ផាក​ពិន័យ ដោយសារតែ​ស្លៀកពាក់​លេច​លើ​លេច​ក្រោម ក្នុង​ឆ្នាំ១៩៣១។

#៧ អ្នក​បំផ្ទុះ​គ្រាប់បែក​ជនជាតិ​ចិន កំពុង​បំពាក់​គ្រាប់បែក ដើម្បី​ប្រើ​ក្នុង​ការ​វាយប្រហារ​លើ​រថក្រោះ​របស់​ជប៉ុន នៅ​សមរភូមិ Taierzhuang ក្នុងឆ្នាំ១៩៣៨។

#៨ អវកាសយានិក​ជនជាតិ​អាមេរិក-អាហ្វ្រិក​ដំបូង​គេ​បង្អស់ លោក Robert Lawrence ថត​នៅ​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ១៩៦៧។ ជាអកុសល លោក​បាន​ស្លាប់​នៅ​ក្នុង​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ នៅ​ថ្ងៃ​ទី០៨ ខែ​ធ្នូ ឆ្នាំ១៩៦៧ ទាំង​មិន​ទាន់​បាន​ហោះ​ទៅ​អវកាស។

#៩ ទាហាន​អាមេរិក និង​កូន​កង់ហ្គូរូ ក្នុង​ប្រទេស​អូស្ត្រាលី ឆ្នាំ១៩៤២។

#១០ វិទ្យុ​ចល័ត​លើ​មួក បង្កើត​ឡើង​ដោយ​បុរស​ជនជាតិ​អាមេរិក ក្នុងឆ្នាំ១៩៣១។

#១១ បុរស​មាន​ស្បែក​យារ​ដ៏​ចម្លែក ឈ្មោះ Felix Wehrle នៅ​ដើមឆ្នាំ១៩០០។

#១២ ហ្វូង​ឆ្កែ​ទឹកកក​នៅ​ក្នុង​ដំណើរ​រុករក​ផ្នែក​មួយ​នៃ​ទ្វីប​អង់តាកទិច ឆ្នាំ១៩១១-១៩១៤។

#១៣ លោក John Jacob Astor IV ជាមួយ​ភរិយា​អាយុ ១៩ឆ្នាំ Madeleine និង​ឆ្កែ​ចិញ្ចឹម Kitty ធ្វើ​ដំណើរ​ទៅ​កាន់​កប៉ាល់ Titanic ក្នុងឆ្នាំ១៩១២។ John និង Kitty បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​លិច​កប៉ាល់​យក្ស​នោះ ខណៈ Madeleine បាន​រស់​រាន​មាន​ជីវិត និង​ផ្តល់​កំណើត​ដល់​កូនប្រុស John Jacob Astor V។

#១៤ ក្មេង​ម្នាក់​កំពុង​ទទួល​ការ​ព្យាបាល​ដោយ​ពន្លឺ​ព្រះអាទិត្យ ក្នុងឆ្នាំ១៩២៨។

#១៥ ការ​បើក​ឲ្យ​ប្រើប្រាស់​ស្ពាន Golden Gate Bridge ក្នុង​ទីក្រុង San Francisco នាថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ១៩៣៧។

#១៦ ក្មេង​ម្នាក់​ឲ្យ​ផ្កា​ទៅ​ក្មេង​ម្នាក់​ទៀត បន្ទាប់​ពី​ពួកគេ​ធ្វើ​ដំណើរ​មក​ដល់ ជុំរុំ Auschwitz នា​ខែ​ឧសភា ឆ្នាំ១៩៤៤។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក មនុស្ស​នៅ​ក្នុង​រូបថត​បាន​ស្លាប់​ទាំងអស់។

#១៧ អតីត​ស្ដេច​ប្រដាល់​អាមេរិក Ali និង តារា​សម្ដែង Stallone (រ៉ាំបូ) ជន្ល​គ្នា​លេង នៅ​កម្មវិធី​ទទួល​ពានរង្វាន់ Oscars ឆ្នាំ១៩៧៦។

#១៨ ក្មេង​ស្រី​អាយុ ៥ឆ្នាំ អស់កម្លាំង និង​បដិសេធ​មិន​ឲ្យ​ថតរូប បន្ទាប់​ពី​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ នៅ​ក្នុង​រដ្ឋ Mississippi សហរដ្ឋអាមេរិក ឆ្នាំ១៩១១។

#១៩ មនុស្សម្នា​ឈរ​តម្រង់​ជួរ​គ្នា​នៅ​មុខ​ហាង McDonalds ដែល​បើក​ដំបូង​នៅ​ក្នុង​ទីក្រុង Moscow នាថ្ងៃទី៣១ ខែ​មករា ឆ្នាំ១៩៩០។

#២០ លោក Duke Kahanamoku ជា​បុរស​ដែល​នាំ​ឲ្យ​កីឡា​ជិះ​ក្ដារ​ស្គី​លើ​ទឹក ពេញ​និយម​ជុំវិញ​ពិភពលោក នៅ​កោះ Hawaii ឆ្នា១៩២០។

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី