ក្នុង​លីគ​អឺរ៉ុប​ធំៗ​ទាំង ៥ ក្លឹប​ណា​ខ្លះ​ដែល​នឹង​ចូល​ UCL រដូវ​កាល​ក្រោយ?

  • 2018-05-21 13:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​កែ​សម្រួលថ្មី​របស់ UEFA ស្ដី​ពី Champions League ប្រទេស​ចំនួន ៤ រួម​មាន​អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និង​អេស្ប៉ាញ នឹង​មាន​ក្លឹប​ ៤ ខណៈ​បារាំង​នឹង​មាន​ក្លឹប​ចំនួន ៣ ចូល​រួម​កម្មវិធី​មួយ​នេះ​នា​រដូវ​កាល ២០១៨/១៩ ខាង​មុខ។

បន្ទាប់​ពី​លីគ​អឺរ៉ុប​ធំៗ​ទាំង ៥ សុទ្ធ​តែ​បាន​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​ កាល​ពី​ពេល​ថ្មីៗ​នេះ ខាង​ក្រោម​ជា​បណ្ដា​ក្លឹប​ក្នុង​លីគ​ទាំង​នោះ ដែល​នឹង​ចូល​រួម Champions League ជា​ស្វ័យ​ប្រវត្តិ​នា​រដូវ​កាល​ក្រោយ៖

-អង់គ្លេស៖ Manchester City, Manchester United, Tottenham Hotspur និង Liverpool។

-អាល្លឺម៉ង់៖ Bayern Munich, Schalke 04, TSG Hoffenheim និងBorrussia Dortmund។

-អ៊ីតាលី៖ Juventus, Napoli, Roma និង Inter Milan។

-អេស្ប៉ាញ៖ Barcelona, Atletico Madrid, Real Madrid និង Valencia។

-បារាំង៖ PSG, Monaco និង Lyon។

ក្រៅ​ពី​ក្លឹប​ខាង​លើ ក៏​មាន​ដែរ​ក្លឹប​អឺរ៉ុប​មួយ​ចំនួន​ទៀត​ដូច​ជា Porto, Lokomotiv Moscow និង CSKA Moscow ជា​ដើម​សុទ្ធ​តែ​នឹង​មាន​វត្តមាន​ក្នុង UCL រដូវ​កាល ២០១៨/១៩៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី