ហេតុអីអ្នកគួររៀនជួសជុលកុំព្យូទ័រខ្លួនឯង ទោះគ្មានបរិញ្ញាបត្រ IT?
- 2018-05-22 06:56:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអីអ្នកគួររៀនជួសជុលកុំព្យូទ័រខ្លួនឯង ទោះគ្មានបរិញ្ញាបត្រ IT?
ចន្លោះមិនឃើញ
បច្ចុប្បន្ន ដំណោះស្រាយទាក់ទងនឹងកុំព្យូទ័រមានការចែករំលែកព្រោងព្រាត តាមរយៈវេបសាយនានា ជាពិសេសតាម Youtube។
ការជួសជុល កុំព្យូទ័រមិនប្រាកដថាត្រូវមានចំណេះដឹងខ្ពស់ដល់បរិញ្ញាបត្រ ឬមានបទពិសោធន៍ច្រើន ទើបអាចជួសជុលបាននោះទេ។ សំខាន់ត្រូវចំណាយពេលវេលាបន្តិច ដើម្បីស្វែងរកដំណោះស្រាយតាមអ៊ីនធឺណិត។
ចំណេញថវិកា
ការចំណាយពេលបន្តិចបន្តួចរបស់អ្នក អាចចំណេញបានរាប់សិបដុល្លារដែរ ជៀសជាងយកទៅហាងកុំព្យូទ័រ លើកលែងតែមានបញ្ហា Hardware ពិតណាស់ត្រូវចូលជាង ធ្វើការពិនិត្យ និងផ្លាស់ប្ដូរថ្មី។
បើបញ្ហាទាក់ទងនឹងកម្មវិធី អាចពឹងវេបសាយ ដូចជា Youtube ឬមិត្តភក្ដិ ជួយផ្ដល់យោបល់ជួសជុល។ បើមិត្តភក្តិនៅឆ្ងាយ កុំបារម្ភ មានកម្មវិធីអាច Remote ចូលមើលកុំព្យូទ័រអ្នកបាន ប្រើដោយឥតគិតថ្លៃ។
មិនតម្រូវឧបករណ៍ថ្លៃៗនោះទេ
ឧបករណ៍ (Software និង Hardware) លើទីផ្សារមានស្ទើរគ្រប់យ៉ាង ហើយមានតម្លៃគួរសម អាចទិញប្រើប្រាស់ បើត្រូវការជួសជុលបញ្ហាកុំព្យូទ័របាន។
ជាធម្មតា សេវាកម្មជួសជុលកុំព្យូទ័រនៅហាងផ្សេងៗ មានឧបករណ៍ពិនិត្យរោគវិនិច្ឆ័យ កំណត់បញ្ហារបស់កុំព្យូទ័រ តែភាគច្រើនអ្នកអាចស្វែងរកឧបករណ៍នានា (Software) ប្រើបានឥតគិតថ្លៃលើ Online។
មួយវិញទៀត បើមានកុំព្យូទ័រទីពីរ ប្រើប្រាស់កាន់តែល្អ អាចឲ្យអ្នកមានពេលគ្រប់គ្រាន់ក្នុងការកំណត់បញ្ហា ក៏ដូចជាបើទាក់ទងនឹង Hardware វិញ អាចផ្លាស់ប្ដូរសាកល្បងបាន តែមិនចាំបាច់ នោះទេ។ បើមានស្មាតហ្វូន ឬ Tablet យ៉ាងហោចណាស់ អាចជាឧបករណ៍ស្រាវជ្រាវដំណោះស្រាយបាន ពេលកុំព្យូទ័រកំពុងមានបញ្ហា។
ឆាប់បានប្រើប្រាស់
លើកលែងតែ អ្នកសំណាង ក្រោយដាក់នៅហាងកុំព្យូទ័រ អាចរង់ចាំយ៉ាងហោចណាស់ក៏មួយថ្ងៃពេញដែរ ព្រោះអ្នកមិនមែនជាអតិថិជនតែម្នាក់របស់ហាងនោះទេ។ ហើយប្រហែលជាភ្ញាក់ផ្អើលនឹងបញ្ហាភាគច្រើនអាចដោះស្រាយបាន ត្រឹមតែប៉ុន្មានដំណាក់កាលប៉ុណ្ណោះអាចរកបានលើ Online។
អ្នកមិនត្រូវការរៀនជួសជុលរាល់បញ្ហាកុំព្យូទ័រ ដើម្បីដោះស្រាយនោះទេ មានបញ្ហាត្រង់ណា រកដំណោះស្រាយផ្នែកនោះគឺគ្រប់គ្រាន់៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ