Hu Ge រម្លឹកភាពឈឺចាប់ ក្រោយជួបគ្រោះថ្នាក់ស្ទើរអស់ជីវិតកាលពីជាង១៤ឆ្នាំមុន
- 2018-05-22 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hu Ge រម្លឹកភាពឈឺចាប់ ក្រោយជួបគ្រោះថ្នាក់ស្ទើរអស់ជីវិតកាលពីជាង១៤ឆ្នាំមុន
ចន្លោះមិនឃើញ
តារាប្រុសជួរមុខចិន Hu Ge បានទម្លាយរូបភាពបន្សល់ទុកពីគ្រោះថ្នាក់ចរាចរណ៍ស្ទើរអស់ជីវិតកាលពីអតីតកាល។
កន្លងផុតទៅអស់រយៈពេល ១៤ឆ្នាំទៅហើយ តារាសម្ដែង Hu Ge ឬតុងយ៉ុង បានបង្ហាញរូបភាពក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយ។ ក្នុងឆ្នាំ ២០០៦ គ្រោះថ្នាក់ចរាចរណ៍មួយបានធ្វើឲ្យមុខរបស់ តារាប្រុសរូបនេះខ្ទេចមួយចំហៀង និងត្រូវដេររាប់រយថ្នេរ ស្ទើរមើលមិនយល់។
ដោយសាររបួសដំណំបែបនេះ Hu Ge ត្រូវចំណាយពេលព្យាបាលជាង ១ឆ្នាំ ទើបអាចត្រឡប់មកធម្មតា និងវិលចូលសិល្បៈវិញបាន។ បន្ថែមពីលើនោះលោកត្រូវធ្វើដំណើរទៅមក ៤ទៅ៥ដង ពីហុងកុង ប្រទេសកូរ៉េដើម្បីធ្វើការវះកាត់កែសម្ផស្ស។
/5b039cb037a84_1526963340.jpg)
ដោយសារនោះជាហេតុការណ៍រន្ធត់ ទើបតារាប្រុសរាងខ្ពស់ស្រឡះនេះ ព្យាយាមគេចមិនចង់រម្លឹក ព្រោះវាធ្វើឲ្យលោកឈឺចាប់ និងភ័យខ្លាចបំផុត។ ប៉ុន្តែយ៉ាងណា វារំលងផុតទៅអស់រយៈពេល ជាង ១៤ឆ្នាំហើយ លោកក៏ហាក់រសាយខ្លះដែរ។ ក្រៅពីនេះ Hu Ge ខំរស់នៅដោយប្រើជីវិតរីករាយ និងផ្ដោតតែលើការងារ ដើម្បីអាចរកលុយបានឲ្យច្រើន នោះទើបជីវិតមានន័យ៕