ក្រុម Five Infinities មានសមាជិក ៥ នាក់មកពីសាលា Liger Leadership Academy បង្កើតបានកម្មវិធីឈ្មោះថា MEP Center ដែលជាកម្មវិធីសម្រាប់ជួយសម្រួលដល់អ្នកផ្គត់ផ្គង់(អ្នកលក់)និងអតិថិជន(អ្នកទិញ) ឲ្យទំនាក់ទំនងគ្នាងាយស្រួល ក្នុងការបង់ទឹក-ភ្លើងប្រចាំខែ។
ក្រុម Always Be Close(ABC) មានសមាជិក ៣ នាក់មកពីសាលា Smart Kids International School ខេត្តសៀមរាប បង្កើតបានកម្មវិធីមួយឈ្មោះថា My Cam Guide ដែលជាកម្មវិធីសម្រាប់ជំនួយភ្ញៀវទេសចរទាក់ទងទៅមគ្គុទ្ទេសក៍ទេសចរណ៍(Tour Guide)ដែលគួរទុកចិត្តពេលការធ្វើដំណើរមកទស្សនាប្រទេសកម្ពុជា។
ក្រុម Estrongen មានសមាជិក ៣ នាក់មកពីសាលា ICS International School បង្កើតបានកម្មវិធីមួយឈ្មោះថា TutorKH ដែលជាកម្មវិធីសម្រាប់ភ្ជាប់រវាងគ្រូបង្រៀន ដែលសិស្សអាចទុកចិត្តបានលើអនឡាញ ដែលមានបញ្ចូលប្រព័ន្ធចំណាត់ថ្នាក់គួរឱ្យទុកចិត្ត ដែលផ្អែកលើការបញ្ចេញមតិរបស់អតីតសិស្ស។