កប់​! ដោយសារ​ Ed Sheeran ហាង​ការ៉េម​មួយ​សម្រេចបង្កើត​ការ៉េម​​រសជាតិ​ទឹក​ជ្រលក់​​

  • 2018-05-22 09:17:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Ed Sheeran មិន​ត្រឹម​តែ​ពេញ​ចិត្ត​ខ្លាំង​លើ​ការ​តែង​និពន្ធ​បទ​ចម្រៀង​ប៉ុណ្ណោះ​ទេ តារា​ចម្រៀង​រូប​នេះ​ក៏​មាន​ចំណង់​ចំណូល​ចិត្ត​ខ្លាំង​លើ​ទឹក​ជ្រលក់​ផង​ដែរ។

ចំណង់​ចំណូល​ចិត្ត​របស់​លោក​នេះ​ហើយ បាន​ជំរុញ​ទឹក​ចិត្ត​ឲ្យ​ហាង​លក់​ការ៉េម​មួយ​កន្លែង​នៅ​ប្រទេស​អៀរឡង់ បាន​សម្រេច​ចិត្ត​ច្នៃ​បង្កើត​ការ៉េម​រស​ជាតិ​ទឹក​ជ្រលក់​ដើម្បី​ជាការគោរព​ ស្រឡាញ់ដល់​តារា​ចម្រៀង​ល្បី​រូប​នេះ។

ម្ចាស់​បទ "Shape of You” រូប​នេះ​មិន​ត្រឹម​តែ​ពេញ​ចិត្ត​នឹង​រសជាតិ​របស់​ទឹក​ជ្រលក់​នោះ​តែ​ប៉ុណ្ណោះ​ទេ លោក​គឺ​ជា​អ្នក​គាំទ្រ​ទឹក​ជ្រលក់​ម៉ាក Heinz ពេញ​ទំហឹង រហូត​ដល់​ថ្នាក់​សាក់​រូប​ម៉ាក​ទឹក​ជ្រលក់​នោះ​លើ​ដៃ​របស់​លោក​ថែម​ទៀត​ផង។ លើស​ពី​នេះ​ទៅ​ទៀត លោក​ថែម​ទាំង​មាន​ដប​ទឹក​ជ្រលក់​ផ្ទាល់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា "Ed Sheeran's favorite ketchup”។

បើ​ងាក​មក​និយាយ​ពី​ការ៉េម​រសជាតិ​ថ្មី​នេះ​ដែរ គឺ​ផ្សំ​គ្រឿង​ឡើង​ពី​ទឹក​ជ្រលក់​ប៉េងប៉ោះ​សុទ្ធ។ ការ៉េម​នោះ​ដែរ​មាន​ពណ៌​ក្រហម និង​បន្ថែម​ជាមួយ​នឹង​ទឹក​ប៉េងប៉ោះ​ស្រោច​ពី​លើ។ ហើយ​ជា​ការ​ពិត​ណាស់ មនុស្ស​ទូទៅ​អាច​នឹង​មិន​ពេញ​ចិត្ត​រសជាតិ​នេះ ប៉ុន្តែ​ការ៉េម​នេះ​ដែរ ធ្វើ​ជា​ពិសេស​សម្រាប់​តារា​ចម្រៀង Ed Sheeran ហើយ​ប្រាកដ​ណាស់ តារា​ចម្រៀង​រូប​នេះ ពិត​ជា​ពេញ​ចិត្ត​ខ្លាំង​ជាមួយ​នឹង​រសជាតិ​ថ្មី​មួយ​នេះ៕

ប្រភព៖ Yahoo   ប្រែ​សម្រួល៖ អន សុភក្ត្រា