អ្នកកាសែតត្រូវបង់លុយ ១ម៉ឺនដុល្លារ បើចង់ចូលមើលកូរ៉េខាងជើង កម្ទេចកន្លែងនុយក្លេអ៊ែរ

  • 2018-05-23 01:43:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េ​ខាង​ជើង​នឹង​រៀបចំ​ពិធី​កម្ទេច​កន្លែង​សាកល្បង​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​តំបន់ Punggye-ri ចន្លោះ​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ ដោយ​អាស្រ័យ​លើ​កត្តា​អាកាសធាតុ។ ទន្ទឹម​នឹង​ការ​រៀបចំ​នេះ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ​នឹង​គិត​ថ្លៃ​សេវា​ចំនួន ១​ម៉ឺន​ដុល្លារ ចំពោះ​អ្នក​សារព័ត៌មាន​​ម្នាក់​ដែល​ចង់​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ទីនោះ។

តំបន់ Punggye-ri/ រូបភាព៖ DigitalGlobe, Inc.

យ៉ាង​ណា​មិញ ចំពោះ​អ្នក​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​នឹង​មិន​ត្រូវ​រាប់​បញ្ចូល​ក្នុង​ការ​គិត​ថ្លៃ​សេវា​នេះ​ឡើយ ពោល​គឺ​អាច​ទៅ​យក​ព័ត៌មាន​នៅ​ទីនោះ​ដោយ​ឥត​គិត​ថ្លៃ​បាន។ បន្ថែម​ពី​នេះ ស្ថាប័ន​ព័ត៌មាន​ចំនួន​៣ ក៏​ត្រូវ​បាន​លើក​លែង​ដែរ ដែល​មាន​ដូចជា CNN, ABC និង Associated Press។

សូម​រំលឹក​ថា ការ​ប្រកាស​បិទ​ទីតាំង​នុយក្លេអ៊ែរ​នេះ ធ្វើឡើង​ភ្លាមៗ​បន្ទាប់​ពី​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក Mike Pompeo បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១១​ឧសភា​ថា អាមេរិក​នឹង​ជួយ​ស្ដារ​សេដ្ឋកិច្ច​កូរ៉េខាងជើង​ឡើងវិញ ប្រសិនបើ​របប​ដឹកនាំ​របស់​លោក គីម ជុងអ៊ុន យល់​ព្រម​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ទាំងស្រុង៕

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ ឈាង

អត្ថបទពេញនិយម