ទិន្នន័យគយបង្ហាញថា ការនាំចូលរថយន្តមួយទឹកដាំក្បាលចុះនៅឆ្នាំ ២០១៧
- 2018-05-23 02:53:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិន្នន័យគយបង្ហាញថា ការនាំចូលរថយន្តមួយទឹកដាំក្បាលចុះនៅឆ្នាំ ២០១៧
ចន្លោះមិនឃើញ
ឯកឧត្តមគុណ ញឹម ប្រតិភូរដ្ឋាភិបាលទទួលអគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឲ្យដឹងថា ការនាំចូលរថយន្តមួយទឹកមានការធ្លាក់ចុះនៅឆ្នាំ ២០១៧។
លើកឡើងក្នុងបទសម្ភាសន៍នៅលើទូរទស្សន៍បាយ័ន ថ្នាក់គ្រប់គ្រងដែលទទួលបន្ទុករកចំណូលចូលជាតិបានបង្ហាញទិន្នន័យថា នៅឆ្នាំ ២០១៧ ការនាំរថយន្តមួយទឹកមានចំនួន ៥៨ ៧០០ គ្រឿង ធៀបឆ្នាំ ២០១៦ ដែលការនាំចូលមានចំនួន ៥៩ ០០០ គ្រឿង។
លោកលើកឡើងពីនិន្នាការផ្លាស់ប្តូរដែលពលរដ្ឋ ងាកមកប្រើប្រាស់រថយន្តថ្មីមានការកើនឡើង។ លោកបានបញ្ជាក់ថា ឆ្នាំ ២០១៦ ការនាំរថយន្តថ្មីមានចំនួនជាង ៦ ០០០ គ្រឿង ហើយក្នុងឆ្នាំ២០១៧ ចំនួនបានកើនឡើងដល់ ៧ ២០០ គ្រឿង។
លោកថា យានយន្តជាប្រភពចំណូលដ៏សំខាន់ ដែលមានប្រហែល ៤០ នៃចំណូលពន្ធសរុប៕