សាកល្បង​ភាព​ធន់ បាន​ដឹង Nokia 3310 មិន​ខ្លាំង​ដល់ Ulefone Armor Mini

  • 2018-05-23 12:07:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​ទីផ្សារ​ស្មាតហ្វូន​ទំនើប​មាន​ការ​ប្រកួតប្រជែង​ខ្លាំង ក្រឡេក​ទៅ​មើល​ការ​លក់​ចេញ​ទូរសព្ទ​ធុន​តូច​ក៏​បន្ត​ត្រូវ​ប៉ាន់​ដូច​គ្នា ពោល​គឺ​ដូច​ជា​ម៉ូឌែល Nokia 3310 សេរ៊ី​ឆ្នាំ ២០១៨ ទើប​បង្ហាញ​ខ្លួន​សារ​ជា​ថ្មី​កាល​ពី​ដើម​ឆ្នាំ ក្រោយ​បាត់​ឈ្មោះ​អស់​ជិត ២ ទសវត្សរ៍។

វីដេអូ​មួយ​បាន​បង្ហោះ​ផ្សាយ​លើ​គេហទំព័រ YouTube ក្នុង​ការ​លើក​យក​ទូរសព្ទ Nokia 3310 4G មក​សាកល្បង​ភាព​​ធន់​ជាមួយ​ជើង​ខ្លាំង Ulefone Armor Mini ។ តេស្ត​ទាំង​ការ​ទម្លាក់​ចោល​ក្នុង​ទឹក និង​ការ​ទម្លាក់​ពី​ទី​ខ្ពស់ លទ្ធផល​រក​ឃើញ​ថា​ទូរសព្ទ​តម្លៃ​ក្បែរ ៥០ ដុល្លារ របស់ Ulefone ពិត​ជា​មាន​ភាព​​ធន់​ខ្លាំង​មែន ខណៈ​គូ​ប្រជែង​ត្រូវ​បែក​តួ​ម៉ាស៊ីន​ខ្ទាត​ចេញ​ពី​គ្នា។

ចំពោះ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​នៃ​ស្មាតហ្វូន Ulefone Armor Mini គាំទ្រ​មុខងារ​ការពារ​ជម្រាប​ទឹក​ស្តង់ដារ IP68 កាន់​ថ្ម​បាន​យូរ​ដល់ ២១ ថ្ងៃ អាច​ប្រើប្រាស់​ស៊ីម​ពីរ មាន​កាមេរ៉ា​ក្រោយ​ ០,៣ មេហ្គាភិចសែល និង​អេក្រង់​ទំហំ ២,៤ អ៊ីញ កម្រិត QVGA (២៤០ x ៣២០ ភីកសែល)។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កៅ រក្សា