Ronaldo ឆ្លើយ​ម៉ា​អេម ពេល​សួរ​ទាក់​ទង​នឹង​ចចាមអារ៉ាម​ Neymar មក​ Real

  • 2018-05-23 13:34:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ក្នុង​ថ្ងៃ​នេះ បាន​បង្ហាញ​ចំណាប់អារម្មណ៍​ទាក់ទង​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​ថា Neymar នឹង​ចាក​ចេញ​ពី PSG មក Real Madrid។

កីឡាករ​ព័រទុយហ្គាល់​មិន​បាន​ភ្ញាក់​ផ្អើល​នឹង​ពាក្យ​ចចាមអារ៉ាម​បែប​នេះ​ឡើយ ព្រោះ​ពាក្យ​ទាំង​នេះ​តែង​កើត​ឡើង​រាល់​ពេល​​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​បាន​បើក។

Ronaldo បាន​និយាយ​ថា៖ "នៅ Real Madrid ខ្ញុំ​តែង​ជា​ឮ​រឿយៗ ថា​នឹង​មាន​ការ​នាំ​ចូល​កីឡាករ។ តាំង​ពី​ខ្ញុំ​មក​ចូល​រួម​ជាមួយ​ក្លឹប (តាំង​ពី​ឆ្នាំ ២០០៩ មក) កីឡាករ​មិន​តិច​ជាង ៥០​រូប​ទេ ក្នុង​មួយ​រដូវ​កាល​ៗ ដែល​ពាក្យ​ចចាមអារ៉ាម​បាន​អះអាង​ថា​នឹង​មក​ចូល​រួម​ជាមួយ​យើង តែ​ចុង​ក្រោយ​គ្មាន​ប៉ុន្មាន​ទេ ដែល​មក​នោះ"។

សូម​បញ្ជាក់​ផង​ដែរ មាន​របាយការណ៍​ជា​ច្រើន បាន​លើក​ឡើង​ថា Neymar គ្រោង​ចាក​ចេញ​ពី​ក្លឹប​បារាំង PSG មក​ចូល​រួម​ជាមួយ Real Madrid នា​រដូវ​កាល​ក្រោយ។ ក្លឹប PSG ម្ដង​ហើយ​ម្ដង​ទៀត បាន​ទាត់​ចោល​ពាក្យ​នេះ។ ប្រធាន​ក្លឹប​បារាំង ជឿ​ជាក់ ២០០០% ថា​កីឡាករ​ប្រេស៊ីល​នឹង​មិន​ចាក​ចេញ​ពី​ក្លឹប​នោះ​ទេ។

គួរ​រម្លឹក​ដែរ​ថា Neymar ទើប​តែ​ចេញ​ពី​ Barcelona មក​ចូល​រួម​ជាមួយ PSG ក្នុង​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​ កាល​ពី​ខែ​សីហា ឆ្នាំ​មុន ប៉ុណ្ណោះ។ កីឡាករ​ស៊ុត​ចូល​ ២៨ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៣០ លើក​ក្នុង​ក្លឹប​យក្ស​បារាំង​ក្នុង​រដូវ​កាល​នេះ៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម