Ancelotti យល់​ព្រម​ដឹក​នាំ​ Napoli ជំនួស​លោក​ Mauricio

  • 2018-05-24 00:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Napoli ឈាន​ដល់​កិច្ចព្រម​ព្រៀង​ តែងតាំង​បុរស​សំបូរ​បទ​ពិសោធន៍​ Carlo Ancelotti ជា​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​របស់​ក្លឹប។​

Ancelotti ជនជាតិ​អ៊ីតាលី​បាន​ចរចា​ជាមួយ​ប្រធាន​ក្លឹប​លោក​ Aurelio De Laurentiis នៅ​ទីក្រុង​រ៉ូម​កាល​ពី​សប្ដាហ៍​មុន​ហើយ​ក៏​យល់​ព្រម​ទៅ​កាន់​តំណែង​ខាង​លើ​ជំនួស​លោក​ Mauricio Sarri ដែល​ចែក​ផ្លូវ​ជាមួយ​ Napoli កាល​ពី​ថ្ងៃ​ពុធ។​

បុរស​វ័យ​៥៨​ឆ្នាំ​បាន​ទំនេរ​​ពី​ការងារ​មួយ​រយៈ​ក្រោយ​ត្រូវ​​ Bayern Munich បញ្ឈប់​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៧។​ លើក​ចុង​ក្រោយ​ដែល​លោក​ដឹកនាំ​ក្លឹប​អ៊ីតាលី​គឺ​ក្នុង​ឆ្នាំ​២០០៩​ ដោយ​រួម​រស់​ជាមួយ​ AC Milan មុន​ចាកចេញ​ទៅ​កាន់​ Chelsea និង​ Real Madrid៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ វីរ័ត្ន