Iniesta ខិត​ជិត​ផ្ទេរ​ទៅ​ក្លឹប​នៅ​​ J League ដែល​មាន​ Podolski នៅ​ទី​នោះ

  • 2018-05-24 02:01:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Andres Iniesta បាន​ឲ្យ​ដឹង​ថា គេ​នឹង​ផ្លាស់​ប្ដូរ​ផ្ទះ​ទៅ​រស់​នៅ​ប្រទេស​ជប៉ុន ហើយ​រំពឹង​​ចុះ​កុងត្រា​ជាមួយ​ក្លឹប Vissel Kobe ដែល​កំពុង​លេង​នៅ​លីគ​កំពូល​ជប៉ុន J1 League។

កីឡាករ​វ័យ​៣៤​ឆ្នាំ​បាន​ចូល​លេង​​​ចុងក្រោយ​​ដែល​ជា​ប្រកួត​ទី​៦៧៤ឲ្យ​ក្លឹប Barcelona ជា​​ជើង​ឯក La Liga កាល​ពី​ថ្ងៃ​អាទិត្យ ពេល​យក​ឈ្នះ Real Sociedad ១-០។ កាល​ពី​ម្សិលមិញ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​​បាន​បង្ហោះរូប​អង្គុយ​ជាមួយ​ប្រធាន​ក្លឹប Vissel Kobe លោក Hiroshi Mikitani និង​សរសេរ​ភ្ជាប់​ថា៖ "ឆ្ពោះ​ទៅ​ផ្ទះ​ថ្មី​ ជាមួយ​មិត្ត​របស់​ខ្ញុំ"។

Vissel Kobe នឹង​រៀបចំ​​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​ក៏​អាច​ជា​ថ្ងៃ​ប្រកាស​ចុះ​កុងត្រា​យក Iniesta ផង​ដែរ។ Vissel Kobe បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​លេខ​៦​ ក្នុង​តារាង​ពិន្ទុ J1 League។ ហើយ​​​ Lukas Podolski ដែល​ជាកីឡាករ​ជើង​ឯក World Cup ក៏កំពុង​នៅ​​ទី​នោះ រួម​ជាមួយ​កីឡាករ​ថៃ Theerathon Bunmathan ដែល​ក្លឹប​ខ្ចី​ជើង​ពី Muangthong United៕

Iniesta និង​លោក Hiroshi Mikitani

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ