គ្រូ​ថ្មី​ Arsenal ដាក់​ចេញ​យុទ្ធសាស្ត្រ​ដែល​លោក​នឹង​ប្រើ​ប្រាស់​ក្នុង​ការ​ដឹកនាំ​ក្លឹប​

  • 2018-05-24 12:04:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ថ្មី Arsenal លោក Unai Emery ក្នុង​ថ្ងៃ​នេះ បាន​ដាក់​ចេញ​ពី​យុទ្ធសាស្ត្រ​ដែល​លោក​នឹង​ប្រើ​ប្រាស់​ក្នុង​ការ​ដឹកនាំ​ក្លឹប។

លោក​បាន​និយាយ​ច្បាស់​ៗ​ថា លោក​ចង់​ដឹកនាំ​ Arsenal ឲ្យ​ក្លាយ​ជា​ក្រុម​ "តួ​ឯក" គ្រប់​ការ​ប្រកួត។ ដើម្បី​ធ្វើ​បែប​នេះ​បាន លោក​បាន​សង្កត់​ធ្ងន់​លើ​ពីរ​ចំណុច គឺ​ទី ១ លោក​ចង់​ឲ្យ​ក្រុម​កាំភ្លើង​ធំ​មាន​សាច់​បាល់​លេង​ឲ្យ​បាន​ច្រើន​ក្នុង​អំឡុង​ការ​ប្រកួត និង​ទី ២ ធ្វើ​ការ​ដាក់​សម្ពាធ​លើ​ក្រុម​ម្ខាង​ទៀត ពេល​ដែល​គ្មាន​សាច់​បាល់​លេង។

លោក​ Emery ក៏​បាន​បង្ហាញ​ជំហរ​ក្នុង​ការ​បន្ត​ដឹកនាំ​ក្រុម​ឲ្យ​លេង​បាល់​ទម្រង់​ប្រយុទ្ធ៖ "ខ្ញុំ​សុខ​ចិត្ត​ឈ្នះ ក្នុង​លទ្ធផល ៥-៤ ជា​ជាង​លទ្ធផល ១-០"។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ម្សិលមិញ​ក្លឹប​ឡុងដុង​ Arsenal​ ទើប​បាន​តែង​តាំង​លោក Unai Emery ជា​អ្នក​ចាត់​ការ​ក្លឹប ជំនួស​លោក Arsene Wenger ដែល​កាន់​តួ​នាទី​នេះ​អស់​រយៈ​ពេល​ជិត ២២​ឆ្នាំ។

គិត​ពី​ឆ្នាំ ២០១៣ មក លោក Emery បាន​ឈ្នះ​ពាន Europa League ចំនួន ៣ ដង ពាន​លីគ​Ligue 1 ម្ដង និង​ពាន​ក្នុង​ស្រុក​នៅបារាំង​មួយ​ចំនួន​ទៀត៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី